ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក រិន សាវ៉េត ដែលពេលនេះកំពុងតែមានទុក្ខធំដោយបានបាត់បង់ភរិយាជាទីស្រឡាញ់ កាលពីខែមេសាកន្លងទៅ នឹងឡើងមកបង្ហាញពីក្តីសោកសង្រេង អាឡោះអាល័យ និងក្តុកក្តួលបំផុត នៅលើឆាក «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ PNN នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ ។  

បទចម្រៀងដែលលោកបានបកស្រាយ ដើម្បីបើកទំព័រកម្មវិធី មានចំណងជើងថា «និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍» បទចម្រៀងមួយបទនេះ ពិតជាធ្វើឲ្យប្រិយមិត្តទប់ទឹកភ្នែកមិនជាប់ ដោយសារតែអត្ថន័យនៃ បទចម្រៀងរៀបរាប់ពី ការព្រាត់ស្លាប់របស់ភរិយា ហើយក៏ត្រូវនឹងសាច់រឿងរបស់លោកទៀតផង។

ថ្លែងនៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» លោកបានរៀបរាប់ថា សម្រាប់លោក និងភរិយាមានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនរាប់មិនអស់ ហើយថ្ងៃចុងក្រោយដែលលោកបានថើបលាប្រពន្ធរបស់លោក គឺបានយកចិត្ត យកអារម្មណ៍ និងភក្តីភាពទាំងអស់ថើបលាគាត់ជាលើកចុងក្រោយ លាលើកនេះគឺលារហូត លាដោយសង្វេគ និងសូមឲ្យភរិយារបស់លោកបានទៅកាន់សុខគតិភព។

នៅមានឈុតឆាកកម្សត់ៗជាច្រើនទៀតដែលលោកនឹងបង្ហាញជូនទស្សនិកជននៅក្នុងកម្មវិធី «ស៊ីអារម្មណ៍»។ ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនា នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១១ និង៣០នាទីព្រឹក នៅលើកញ្ចក់ទូរទស្សន៍PNN៕

ទស្សនាឈុតខ្លីនៃកិច្ចសម្ភាសន៍រវាងលោក ប៉ែន ចំរុង និងលោក រិន សាវ៉េត លើឆាក «ស៊ីអារម្មណ៍» សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត