ភ្នំពេញ៖ យប់មិញនេះតារាសម្តែងស្រី លី ចាន់សីហា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដ៏អធិកអធមមួយ កណ្តាលទីក្រុងភ្នំពេញ។

ជាក់ស្តែងយើងឃើញមានវត្តមានសិល្បករ-សិល្បការិនី នៅក្នុងសង្គមសិល្បៈជាច្រើនរូបបាននាំគ្នាទៅចូលរួមអបអរសាទរយ៉ាងច្រើនកុះករ ដល់គូស្វាមីភរិយាថ្មី របស់តារាសម្តែង លី ចាន់សីហា ក្នុងភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ក្នុងនោះយើងឃើញរួមមានអ្នកសិល្បៈល្បីៗជាច្រើនរូបដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, សឿ សុធារ៉ា, សាន សុម៉ាលី, ប៉ុបពី, ស៊ុន ណារីម៉ូនីការ យុគ ចិន្តា, ពេជ្រ សោភា និងអ្នកនាង ប៉ែន សុផាន់នី, លោក ជា វណ្ណារិទ្ធិ និងភរិយា, លោក ហេង ប៊ុនលាភ, អ៊ឹម ជីវ៉ា, នេនទុំ, យ៉ែម សំអូន, ករុណា ពេជ្រ, ញ៉ែម សុគន្ធ និងកញ្ញា ដួង ម៉ានិច, ពេជ្រ អាវីហ្សា, ពៅ លីដា ជាដើម។

មិនតែប៉ុណ្ណោះ ព្រមទាំងមានមិត្តភក្តិក្រៅ រង្វង់សិល្បៈជាច្រើននាក់ផ្សេងទៀតផងដែរ បានមកចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រី លី ចាន់សីហា កាលពីយប់ថ្ងៃទី ៥ឧសភានេះ៕

 តោះទស្សនាកម្រងរូបភាពដូចខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា