ភ្នំពេញ៖ មុននេះបន្តិចផេកហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាស បាន Live Video ផ្ទាល់នូវសកម្មភាពថត MV បទថ្មី បែបស្នេហាយុវវ័យ ពីតារាប្រុសស្រីវ័យក្មេងចំនួនពីរដួង គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

នេះជាលើកទី១ហើយ ដែលតារាចម្រៀងវ័យក្មេងទាំងពីរដួងនេះបានចេញបទ ចម្រៀងច្រៀងរួមគ្នា ដែលមានលក្ខណៈជារឿងស្នេហាបែបយុវវ័យ (Love Story)។

ក្នុងនោះដែរកញ្ញា ស៊ូហ្សាណា និងលោក Step ក៏បានបង្ហើបចំណងជើងនៃបទចម្រៀងរបស់ពួកគេទាំងពីរផងដែរ។ ដោយលោក Step បានឱ្យដឹងថាខ្លួននឹងច្រៀងបទ៖ «សុំ១នាទីជាសង្សារ»។ ចំណែកឯកញ្ញា ហ្សាណា នឹងច្រៀងឆ្លងឆ្លើយទៅវិញនូវបទ៖ «សុំទោសដែលមិនផ្តល់ឱកាស»។

រង់ចាំមើលទាំងអស់គ្នាថា តើមានអ្វីប្លែកនៅពេលដែលអ្នកទាំងពីរចាប់ដៃគ្នាមកច្រៀង និងសម្តែងជាលើកដំបូង?

តោះស្តាប់ការរៀបរាប់ឱ្យដឹងខ្លះៗ ពីតារាចម្រៀងទាំងពីរដួងនេះ ដូចខាងក្រោម៖ 

ហ្សាណា និង Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP