ភ្នំពេញ៖ កាលពីយប់មិញនេះ តារាសម្តែងស្រីក្រមិចក្រមើមអ្នកនាង សុខ សោម៉ាវត្តី បានរៀបចំ ពិធីខួបកំណើតដ៏ធំមួយ ដើម្បីគម្រប់ខួបអាយុ៤ឆ្នាំ របស់កូនស្រីដ៏គួរឱ្យស្រលាញ់របស់ខ្លួន ដែលមានឈ្មោះថា ចាស្មីន។

ក្នុងនោះដែរយើងឃើញមានតារាល្បីៗមួយចំនួន ព្រមទាំងមិត្តភក្តិក្រៅវិស័យសិល្បៈរបស់អ្នកនាង សុខ សោម៉ាវត្តី ជាច្រើននាក់ទៀត ក៏បានមកចូលរួមអបអរសាទរនៅក្នុងកម្មវិធីជប់លៀងនេះផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគេឃើញអតីតស្វាមី ក៏ដូចជាក្រុមគ្រួសារ ខាងអតីតស្វាមីរបស់អ្នកនាង​ សុខ សោម៉ាវត្តី ក៏បានមានវត្តមាន មកចូលរួមនៅក្នុងកម្មវិធីនេះខួបកំណើតនេះផងដែរ។ ដោយពួកគេម្នាក់ៗសុទ្ធតែមានស្នាមញញឹម ពោរពេញទៅដោយសុភមង្គល និងភាពសប្បាយរីករាយប្រៀបដូចជាគ្រួសារតែមួយ ដែលកំពុងតែរស់នៅជួបជុំគ្នាយ៉ាងដូច្នោះដែរ ទោះបីជាពេលបច្ចុប្បន្ននេះ អ្នកទាំងពីរបាន លែងលះគ្នាដាច់ហើយក៏ដោយ។

ចំណែកឯអ្នកគាំទ្រវិញ ក៏បាននាំគ្នាជូនពរដល់កូនស្រីអ្នកនាង សោម៉ាវត្តី ជាច្រើនផងដែរ នៅក្នុងឱកាសគម្រប់ខួប៤ឆ្នាំក្នុងឆ្នាំនេះ៕

តោះទស្សនាកម្រងរូបភាពស្អាតៗ នៅក្នុងកម្មវិធីខួបកំណើត កាលពីយប់មិញនេះទាំងអស់គ្នា៖ 

រូបភាព ចាស្មីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី