ភ្នំពេញ៖ ដំណឹងនៃការស្លាប់ របស់អតីតជាងថតរូប ដ៏ប៉ិនប្រសប់ម្នាក់ របស់ផលិតកម្ម ខ្មែរមេគង្គ លោក មឿន វណ្ណា បានធ្វើឲ្យអ្នកដែលស្គាល់លោក មានការអាណិត និងស្រណោះជាពន់ពេក ព្រោះរូបលោក ជាមនុស្សស្លូតត្រង់ និងពូកែធ្វើការ។

ទន្ទឹមនឹងនោះដែរ ក៏មានតារាប្រុស ស្រី ដែលស្ថិតក្នុងហេតុការណ៍នោះ មានដូចជា លោក យ៉ែម សំអូន និង កញ្ញា នៅ សូនីតា ដែលអ្នកទាំងពីរ បានទៅថតរឿង នៅភ្នំបាសិត ហើយពួកគេ ក៏មានការ ភិតភ័យយ៉ាងខ្លាំងផងដែរ នៅពេលដឹងថា ជាងថតរូប ទើបនៅក្បែរពួកគេ បែរជាស្លាប់ភ្លាមៗ នៅនឹងមុខ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ មុនពេលកើតរឿងហេតុ លោក យ៉ែម សំអូន បានធ្វើការLive Video ដើម្បីជជែកលេង ជាមួយនឹង អ្នកគាំទ្ររបស់លោក។ នៅក្នុងពេលនោះ យើងអាចមើលឃើញថា មេឃពិតជាងងឹត ផ្គររន្ទះយ៉ាងខ្លាំង ហើយ លោក យ៉ែម សំអូន ក៏បានចូលក្នុងរថយន្ត ហើយផ្អាកការថតបណ្តោះអាសន្នសិន។

នៅចុងបញ្ចប់ មុនលោក បិទ Live Video លោក បាននិយាយថា ក្រុមការងារកំពុងមានបញ្ហា នៅកន្លែងថត ហើយប្រហែលជាពេលនោះហើយ ដែលរន្ទះបាញ់ បានឆាបឆក់ជីវិត លោក មឿន វណ្ណា។

ក្រោយពីវីដេអូ បានសាយភាយពេញហ្វេសប៊ុក អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរសារ ខាងលើ វីដេអូលោក ថា «រូបភាព Live video របស់ បង យ៉ែម សំអូន មុនពេលភ្លៀង និង ចាប់ផ្តើម រន្ទះបាញ់ចំ លោកវណ្ណា និង ក្រុមការងារមួយចំនួនធំ ហ៊ឹម ខ្ញុំសូមចូលរួមរំលែកទុក្ខគ្រួសារសពលោក វណ្ណា និង សូមជូនពរឲ្យក្រុមការងារដែលរងរបួស ទាំងធ្ងន់ និង ស្រាល សូមអោយឆាប់ជា»។

ទាំងនេះ អាចបញ្ជាក់ឲ្យដឹងថា មុនពេលមានរឿងអាក្រក់ គឺមានផ្គរលាន់ និងរន្ទះខ្លាំង ទើបធ្វើឲ្យ ជាងថតរូប ដែលមានសមត្ថភាពខ្ពស់ លោក មឿន វណ្ណា បានស្លាប់យ៉ាងដូច្នេះ៕

បុណ្យសព មឿន វណ្ណា
សាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា
ការបង្ហោះសារ និងរូបថត របស់នៅ សូនីតា ដែលនៅភ័យ មិនទាន់បាត់ លើរឿងហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន