កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៃសកលវិទ្យាល័យ Stanford, California បានធ្វើការពិសោធន៍ និងរកឃើញនូវ ប្រភេទ មេរោគ Smallpox ថ្មីមួយប្រភេទ ដែលអាចព្យាបាលនូវជំងឺ មហារីកដោះ បានលើសពី 90% ។

ក្រុមគ្រូពេទ្យ បានធ្វើការពិសោធន៍ដោយចាក់នូវប្រភេទ មេរោគ មហារីកដោះនេះ ចូលក្នុងខ្លួនសត្វកណ្តុរ។ បន្ទាប់ពីនោះមក ទើបគេចាប់ផ្តើមចាក់នូវប្រភេទ មេរោគ Smallpox ទៅក្នុងខ្លួនវាដើម្បីមើលពី ប្រតិកម្មនៃការព្យាបាលរបស់ Smallpox។ លទ្ធផលពិសោធន៍បង្ហាញថា ប្រភេទជំងឺមហារីកដោះ ត្រូវបានសម្លាប់ដោយប្រភេទ មេរោគ Smallpox លើសពី 90% ក្នុងរយះពេលត្រឹមតែ 4 ថ្ងៃប៉ុណ្ណោះ។

អ្នកស្រី វេជ្ជបណ្ឌិត Sepideh Gholami នៃសកលវិទ្យាល័យ  Stanford, California បានបញ្ជាក់ថា ការប្រើប្រាស់នូវមេរោគ Smallpox ដើម្បីព្យាបាលជំងឺ មហារីកដោះនេះ គឺពិតជាទទួលបានលទ្ធផលហួសពីការរំពឹងទុក ដោយសារតែ 60% នៃប្រភេទដុំសាច់មហារីកដោះនេះ ត្រូវបានបំផ្លាញដោយ Smallpox និង 40% ទៀតជាដុំសាច់សេសសល់ដែលនឹងត្រូវបានបំផ្លាញបន្តទៀតដោយ Smallpox។ គាត់បានបន្តថា ក្រុមគ្រូពេទ្យ នឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីប្រែក្លាយមេរោគ Smallpox នេះឲ្យក្លាយជាប្រភេទ វ៉ាក់សាំងដែលអាចព្យាបាលនូវជំងឺមហារីកដោះឲ្យបាន។

ទោះជាយ៉ាងណា ប្រភេទមេរោគ Smallpox នេះជាប្រភេទមេរោគម្យ៉ា ងដែលបណ្តាលឲ្យមនុស្ស មានអាការះចេញជាលក្ខណះពងបែកពេញខ្លួន ដែលអាចបណ្តាលឲ្យស្លាប់បាន។ ដូចនេះ ការប្រើប្រាស់Smallpox ដើម្បីព្យាបាល ជំងឺមហារីកដោះ កំពុងថិតក្នុងការស្រាវជ្រាវនៅឡើយ ហើយលទ្ធផលប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ប្រភេទ មេរោគSmallpox ថ្មីដែលអាចព្យាបាលជំងឺមហារីកដោះបាន

 

រោគសញ្ញាជំងឺដែលបណ្តាលពីមេរោគ Smallpox

 

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]