ជប៉ុន៖ នៅក្នុងខែឧសភានេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរទៅប្រទេសជប៉ុនរយៈពេល១០ថ្ងៃ ដើម្បីធ្វើដំណើរកម្សាន្ត ក៏ដូចជាដើម្បីចូលរួមនៅក្នុងកម្មវិធី Cambodian Festival 2017 ផងដែរ។

កាលពីម្សិលមិញនេះ កម្លោះសង្ហា សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសច្បងរបស់ លោក ព្រាប សុវត្ថិ ក៏បានបង្ហោះវីដេអូខ្លីមួយ នៅលើហ្វេសប៊ុករបស់ខ្លួន បង្ហាញពីសកម្មភាពថតជាមួយនឹងជនជាតិខ្មែរយើង ដែលរស់នៅប្រទេសជប៉ុន និងជនជាតិជប៉ុនផងដែរ។ 

ប៉ុន្តែអ្វីដែលធ្វើឱ្យ សុវត្ថិ មុន្នីវណ្ណ ទទួលបានការកោតសរសើរយ៉ាងខ្លាំងនោះគឺ រាល់ពេលដែលថតរួច មុន្នីវណ្ណ តែងតែលើកដៃសំពះអរគុណយ៉ាងគួរសម អោនលំទោន ហើយញញឹមរាក់ទាក់ជានិច្ចទៅកាន់អ្នកទាំងនោះ មិនថាក្មេង ឬចាស់នោះទេ។

ចំណុចនេះហើយដែលធ្វើឱ្យគេ បានទទួលនូវការកោតសរសើរយ៉ាងខ្លាំងថា មិនត្រឹមតែមានរូបរាងស្រស់សង្ហាទេ ថែមទាំងមានចរិតល្អគួរឱ្យស្រលាញ់ទៀតផង។ 

មិនតែប៉ុណ្ណោះ ក៏មានការលើកសរសើរទៅដល់លោក ព្រាប សុវត្ថិ និងភរិយាផងដែរថា អប់រំកូនប្រុសបានយ៉ាងល្អ គួរឱ្យយកគំរូតាម៕

តោះទស្សនាសកម្មភាពរបស់ សុវត្ថិ មុន្នីវណ្ណ នៅប្រទេសជប៉ុនទាំងអស់គ្នា៖ 

រូបភាពគ្រួសារ លោក ព្រាប សុវត្ថិ នៅប្រទេសជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ