ភ្នំពេញ៖ ទីបំផុត តារាសម្តែងស្រី ដែលត្រូវបានគេស្គាល់ជាតារាទឹកភ្នែក និងទទួលបានការកោតសរសើរ លើសមត្ថភាព ក្នុងការសម្តែងខ្សែភាពយន្ត លី ចាន់សីហា ដែលពេលនេះ នាង បានបញ្ចប់ភាពនៅលីវហើយ ដោយបានក្រាបផ្ទឹម ជាមួយនឹង មនុស្សប្រុសដែលនាងស្រលាញ់ជាទីបំផុត។

នៅវេលាព្រឹកនេះ មានតារាល្បីៗ ប្រុស ស្រី បានចូលរួមយ៉ាងច្រើនកុះករ ដើម្បីហែជំនូន ជាមួយនឹង ការស្លៀកពាក់សមសួន បែបបុរាណខ្មែរ។

អ្វីដែលជាពិសេសទៀតនោះ អ្នកកំដរ នៅក្នុងមង្គលការ របស់តារាស្រីរូបនេះ សុទ្ធសឹងតែស្រស់ស្អាត និងជាតារាសម្តែង ដូចនឹង លី ចាន់សីហា ដែរ ដែលក្នុងនោះ រួមមាន កញ្ញា នីតា វរវង្ស កញ្ញា យ៉ែម ស្រីពេជ្រ និងកញ្ញា ពៅ លីដា ដែលនាងបានអះអាងក្នុងហ្វេសប៊ុកថា ជាលើកទីមួយ ដែលនាង មកធ្វើអ្នកកំដរបែបនេះ។

ខាងក្រោម ជារូបខ្លះៗ និងវីដេអូ នៅក្នុងពិធីនាពេលព្រឹកនេះ តែខ្មែរឡូត នឹងបន្តចែករំលែក នូវរូបថតស្អាតៗ នៅក្នុងមង្គលការ លី ចាន់សីហា ជូនប្រិយមិត្ត ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕

តោះទស្សនារូបខាងក្រោមទាំងអស់គ្នា៖

កញ្ញា នីតា វរវង្ស និង កញ្ញា ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]