ភ្នំពេញ៖ ពេលវេលាដែល តារាសម្តែងស្រី​ លី ចាន់សីហា បានទន្ទឹងរង់ចាំ អស់ពេលជាយូរ ពេលនេះបានមកដល់ហើយ ដែលវេលាពេលនេះ នាងកំពុងតែចូលរោងការ​ ជាមួយនឹង កូនកម្លោះ ដែលស្រលាញ់គ្នារាប់ឆ្នាំ។

នេះបើយោងតាម ការបង្ហោះពី លោក អ៊ឹម ជីវ៉ា បានឲ្យឃើញថា មានតារាជាច្រើនដួង បានចូលរួមជាភ្ញៀវកិត្តិយស យ៉ាងកុះករ ដែលនេះ គ្រាន់តែជាថ្ងៃចូលរោងតែប៉ុណ្ណោះ ចុះទម្រាំថ្ងៃស្អែក ដែលជាថ្ងៃពិសេសទៀតនោះ មិនដឹងថា តារាច្រើនប៉ុណ្ណាទេ។ 

ក្នុងនោះគេសង្កេតឃើញថា នៅក្នុងពិធីរៀបការទាំងមូលរបស់ លី ចាន់សីហា ពោរពេញទៅដោយ​ពណ៌ផ្ទៃមេឃ ព្រោះថា នាងចូលចិត្តពណ៌នេះ ហើយជាពិសេស នៅថ្ងៃស្អែក នឹងមានមិត្តជិតស្និទ្ធរបស់នាង ស្លៀកឈុតពណ៌ផ្ទៃមេឃផងដែរ៕

កុំឲ្យខាតពេលយូរ ទៅមើលរូបថត ក្នុងថ្ងៃចូលរោង របស់ លី ចាន់សីហាទាំងអស់គ្នា៖

ថ្ងៃចូលរោង របស់តារាសម្តែងស្រី លី ចាន់សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា