ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រកាល សម្ពោធ និង ចេញលក់ជាផ្លូវការនូវ ទូរស័ព្ទស្មាតហ្វូនថ្មីចំនួនពីរម៉ូដែល គឺ LG K10 និង LG K8 2017 ដែលបានប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Cellcard តាមមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ។

ដោយសារតែតំរូវការ ស្មាតហ្វូននៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន G Gear សំរេចនាំមកបន្ថែមនូវទូរស័ព្ទស្មាតហ្វូន LG K10 និង K8 2017 នេះ សំរាប់អតិថិជនកម្ពុជា ពីព្រោះថា LG K10 និង LG K8 2017 ជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី 2017 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសេសសំរាប់ផ្តល់ជូននូវបទពិសោធន៍ជាមួយបច្ចេកវិទ្យាថ្មីៗ រួមទាំងអេក្រង់ធំ និង មានតម្លៃសមរម្យ ។

ស្មាតហ្វូន LG K10 2017 គឺជាស្មាតហ្វូនដែលមានរាងស្ដើង និង មានភាពទាក់ទាញ ត្រូវបានបំពាក់មក មកជាមួយអង្គគណនាប្រាំបីរគ្រាប់ប្រភេទ Octa-Core Processor ល្បឿន 1.5GHz រួមជាមួយទំហំ RAM 2 GB ជាមួយនឹងអង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ ដែលមានទំហំ 16 GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card) ប្រភេទ MicroSD មានទំហំថ្ម 2800mAh និង អាចប្រើជាមួយ ស៊ីម 4G ដែលមានល្បឿនលឿនគួរជាទីពេញចិត្ត ។ LG K10 មានអេក្រង់ថាច់ស្គ្រីន IPS ទំហំ 5.3អ៊ីង ផ្ទៃអេក្រង់មានលក្ខណះកោង 2.5D អាចបង្ហាញចេញនូវកម្រិតរូបភាពបានកម្រិត HD កាមេរ៉ាមានទំហំ 13 មេហ្គាភិចសែ Autofocus, កាន់តែពិសេសជាមួយកាមេរ៉ា Selfie ទំហំ 5 មេហ្គា ភិចសែល ដែលអាចថតរូបភាពបានរហូតដ៏ 120 ដឺក្រេ ជាមួយបច្ចេកវិជ្ជា Wide Angle Selfie Camera ។

សំរាប់ LG K7 ក៏មានរាងមិនចាញ់និង K10 2017 ប៉ុន្មាននោះទេ LG K8 រចនាឡើយជាមួយទំហ 5.0 អ៊ីនភ្ជាប់មកជាមួយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Processor ល្បឿន 1.25 GHz រួមជាមួយទំហំ RAM 1.5 GB ,អង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16 GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card)ប្រភេទ MicroSD បានថែមទៀតផងថ្ម 2500mAh។ ចំនុចពិសេសមួយទៀតនោះគឺ LG K8 មានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល Autofocus, កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ។

សំរាប់ LG K7 ក៏មានរាងមិនចាញ់និង K10 2017 ប៉ុន្មាននោះទេ LG K8 រចនាឡើយជាមួយទំហ 5.0 អ៊ីនភ្ជាប់មកជាមួយអង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Processor ល្បឿន 1.25 GHz រួមជាមួយទំហំ RAM 1.5 GB ,អង្គចងចាំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16 GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាត (Memory Card)ប្រភេទ MicroSD បានថែមទៀតផងថ្ម 2500mAh។ ចំនុចពិសេសមួយទៀតនោះគឺ LG K8 មានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល Autofocus, កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ដែលអាចថតរូបភាពបានយ៉ាងច្បាស់ ។

ក្នុង ឱកាសសម្ពោធស្មាតហ្វូនស៊េរីថ្មី LG K10 2017/ K8 នេះក្រុមហ៊ុន GGear និងក្រុមហ៊ុន Cellcard បានផ្ដល់ជូន ការលក់ក្នុងតម្លៃពិសេស ថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជារាល់ការជាវទូរសព្ទ K10 2017 & K8 និង ទទួលបានរង្វាន់ដូចជា ឆ្នាំងអ៊ុត ស្រោមទូរសព្ទ ផ្លាសិ្ទកការពារអេក្រង់ ស៊ីមលេខពិសេស + អ៊ីនធើណិត 48GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល6ខែ ថែមទាំងបង្វឹលកងឈ្នះរង្វាន់ជាច្រើនដូចជាម៉ាស៊ីនបោកសំលៀកបំពាក់ LG និង រង្វាន់ជាច្រើនទៀត ។ កម្មវិធីពិសេសនេះគឺចាប់ពីថ្ងៃ 4 ដល់ 7 ខែ ឧសភា ឆ្នាំ 2017 នៅនៅការិយាល័យ កណ្តាលរបស់ក្រុមហ៊ុន Cellcard តាមមហាវិថីព្រះសីហុន រាជធានីភ្នំពេញ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]