Catarina Migliorini បានក្លាយជាមនុស្សម្នាក់ ដែលកំពុងតែទាក់ទាញ និងមានការចាប់អារម្មណ៍ ពីមនុស្សប្រុសកាលពី អាទិត្យមុនដោយសារតែ នាងកំពុងតែដាក់ដេញថ្លៃ ព្រហ្មចារីយ៍របស់នាង។

កញ្ញារូបស្រស់នេះ មានអាយុ ២០ឆ្នាំ និងជានិសិ្សតប្រេស៊ីល បានចាប់ផ្ដើម ដាក់លក់ព្រហ្មចារីយ៍របស់ខ្លួន ក្នុងតម្លៃ ១៩០,០០០ ដុល្លារ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ។ យ៉ាងណាមិញ អ្នកគ្រប់គ្រងកម្មវិធី ដេញថ្លៃនេះបានប្រាប់ខាង ហ៊ាស់សិនប៉ុស្ដន៍ថា គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងបានប្រាប់ ខាងសារព័ត៌មានថា នាងធ្វើដើម្បីសប្បុរសធម៌ តែតាមធាតុពិតនាង ធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះ។ ទោះជាយ៉ាងណា នាងនឹងអាចចាប់ខ្លួន ប្រសិនជានាងមិនបាន ប្រគល់ប្រាក់ទាំងនេះ ទៅខាងសប្បុរធម៌នោះទេ បន្ទាប់ពីចប់កម្មវិធីនេះ ព្រោះរឿងរបស់នាង កំពុងតែមានការចាប់ អារម្មណ៍ពីប្រជាជននៅក្នុង ប្រទេសប្រេស៊ីលហើយ។ សម្រាប់ពេលនេះ នាងបានត្រូវបុរសម្នាក់កំពុងតែដេញ ថ្លៃដែលមានឈ្មោះថា Alex Stepanov ។

តើប្រិយមិត្ដយល់យ៉ាងណា?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]