ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុង វត្តព្រែកជ្រៃ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់ព្រះចៅ អធិការវត្ត បានទូងស្គរ ប្រកាសអាសន្ន កាលពីវេលា ម៉ោង ៨៖០៩នាទី យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២ បន្ទាប់ពីព្រះសង្ឃ នៅក្នុងវត្តបាន ប្រទះឃើញ ព្រះតេជគុណ ព្រះនាម អ៊ូច ព្រះជន្ម៧៥ វស្សា ចងក ធ្វើអត្តឃាត នៅក្នុងកុដិរបស់ ព្រះអង្គតែម្តង។

លោកនេន ឡាយ ស៊េរី ព្រះជន្ម ១៥វស្សា បានមានសង្ឃដីកា ដល់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅកន្លែងកើតហេតុថា មុនពេលកើតហេតុ ព្រះអង្គបាននិមន្ត ដោយកាន់សៀវភៅ មួយក្បាល នៅមុខកុដិ ព្រះអង្គ អ៊ូច ស្រាប់តែប្រទះឃើញ សពព្រះអង្គ ស្លាប់ដោយចង ក នៅនឹងធ្នឹម កុដិដែលព្រះអង្គ គង់នៅជារៀងរាល់ថ្ងៃ។

លោកនេន ឡាយ ស៊េរី បានមានសង្ឃដីកាបន្តថា ភ្លាមៗនោះ ព្រះអង្គបានទៅ ជូនដំណឹងនេះ ដល់ព្រះចៅអធិការ រួចហើយ ព្រះចៅអធិការបាន ទូងស្គរ ប្រកាសអាសន្ន នៅក្នុងវត្តតែម្តង បង្កឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង។

យោងតាម ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំ ព្រះអង្គចងក ធ្វើអត្តឃាត យ៉ាងដូច្នេះ គឺមិនទាន់ដឹង មូលហេតុ នៅឡើយទេ ប៉ុន្តែប្រភពបានបង្ហើបថា ទំនងមានបញ្ហា ជាមួយក្រុមគ្រួសារ និងមានរោគប្រចាំកាយជាប្រចាំ ពីព្រោះព្រះអង្គ ទើបមក បួសនិងគង់នៅវត្ត បានរយៈពេល ១៣ខែប៉ុណ្ណោះ ខណៈពីមុនរស់នៅ សង្កាត់ជើងឯក  ខណ្ឌដង្កោ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅត្រួត ពិនិត្យនៅ កន្លែងកើតហេតុ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]