ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ដែលគេស្គាល់ថាជាតារាម៉ូដែល និងជាតារាសម្តែងស្រីក្រោយពីបានបង្កើតគ្រួសារ យ៉ាងកក់ក្តៅ ដោយមានចំណងកូនប្រុសម្នាក់យ៉ាងគួរឲ្យស្រលាញ់មក គេសង្កេតឃើញថា នាងទទួលបានទាំងការជោគជ័យនៅក្នុងការងារសិល្បៈ ក៏ដូចជាទទួលបានសុខសុភមង្គលយ៉ាងស្រស់បំព្រង នៅក្នុងក្រុមគ្រួសារផងដែរ។

ជាការពិតណាស់ តួយ៉ាងក៏ដូចជាម្សិលមិញនេះផងដែរ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកនាង ទូច ស្រីល័ក្ខ បានឲ្យដឹងថា លោកឪពុក និងអ្នកម្តាយជាទីស្រលាញ់របស់នាង បានជូនកាដូខ្សែក និងនាឡិកាដៃដាំពេជ្រមួយឈុត បើគិតជាតម្លៃប្រមាណជា ១៥,០០០ដុល្លារ ដែលធ្វើឲ្យនាងរំភើបចិត្តជាខ្លាំង ពីព្រោះជារបស់ដែលនាង ស្រលាញ់ពេញចិត្តជាយូរណាស់មកហើយ។

ដោយខាងក្រោមនេះ គឺជាអត្ថន័យនៃសាររបស់នាង៖

«ថ្ងៃនេះហេងណាស់ចេញពីហាត់ប្រាណមកដល់ផ្ទះវិញ អ្នកម្តាយជាទីគោរព និងលោកឪពុកជាទីស្រលាញ់របស់ខ្ញុំទាំងពីរ បានឲ្យកាដូខ្សែកពេជ្រ និងនាឡិកាពេជ្រដែលខ្ញុំស្រលាញ់ជាយូរណាស់មកហើយ ពិតជារំភើបខ្លាំងណាស់ ដែលលោកទាំងពីរបានទិញឲ្យកូន កូនសូមជូនពរឲ្យលោកទាំងពីរ មានសុខភាពល្អហើយជាម្លប់សម្រាប់កូនចៅជារៀងរហូត»៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ