ភ្នំពេញ៖ បន្ទាប់ពីរៀបការរួច តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន អ្នកនាងសុខ សោម៉ាវត្តី គឺមានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ ឈ្មោះថា ចាស្មីន ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។

បច្ចុប្បន្នជីវិតគ្រួសាររបស់អ្នកនាង សោម៉ាវត្តី បានដើរដល់ផ្លូវបំបែកក៏ពិតមែន ក៏ប៉ុន្តែនាងបានរស់នៅជាមួយកូនស្រីសំណព្វចិត្ត ហើយតែងហៅកូនស្រីថាជាម្ចាស់បេះដូងជានិច្ច។

ពេលវេលាចេះតែកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយនៅថ្ងៃនេះ គឺជាថ្ងៃខួបកំណើតកូនស្រីតែមួយ របស់អ្នកនាង សុខ សោម៉ាវត្តីផងដែរ។ 

ដោយនៅលើហ្វេសប៊ុក អ្នកនាងក៏បានបង្ហើរសារជូនពរដល់កូនស្រីខ្លួនថា៖ 

«Dear Roth rasomary (jasmine) កូនស្រីជាទីស្រលាញ់របស់ម្ដាយអើយ ថ្ងៃនេះធំមួយឆ្នាំទៀតហើយ សូមឱ្យកូនកាន់តែល្អ ស្អាតទាំងរូបកាយ និងចិត្តគំនិត រឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ ប្រាជ្ញាឆ្លាតវៀងវៃ ដូចអ្វីដែលម៉ាក់តែងតែរំពឹងថាកូនស្រីម៉ាក់និងពូកែ ហើយក្លាយជាទីស្រលាញ់របស់មនុស្សគ្រប់រូប សុខភាពល្អណាកូនណា សូមឱ្យអ្វីៗដែលប្រសើរចូលមកនៅក្នុងជីវិតកូន ហើយជោគជ័យគ្រប់យ៉ាង»

ទន្ទឹមនឹងនេះក៏មានការជូនពររបស់មិត្តភក្តិនៅក្នុងហ្វេសប៊ុកជាច្រើនផងដែរ ជាពិសេស ក៏មានមតិជាច្រើន បានសរសេរថា ចាស្មីន កាន់តែធំ​ កាន់តែមានទម្រង់មុខ ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ដូចម្តាយរឹតតែខ្លាំង៕

ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

រូបភាព អ្នកនាង សុខ សោម៉ាវត្តី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី