ប្រិយមិត្តធ្លាប់បានឃើញរួចមកហើយ នូវប្រភេទគំនូរជាច្រើន ដែលវិចិត្រកបានប្រើបច្ចេកទេស ខុសៗគ្នាក្នុងការគូស។ ក្នុងនោះមានដូចជាការ គូរគំនូរ លើខ្លួនមនុស្ស , ការគូរដែលចេញពីរូបថត បែបសខ្មៅ និងប្រភេទជាច្រើនទៀត។ ក្នុងពេលនេះ គឺសារព័ត៍មានបរ ទេសបានរកឃើញ នូវស្នាដៃគំនូរដ៏ល្អប្រណិត មួយបែបទៀតហើយ គឺការគូគំនូរដោយប្រើឈាមស្រស់។

លោក Vincent Castiglia ជាវិចិត្រករ បា ននិយាយថា គាត់ប្រើប្រាស់ឈាមស្រស់របស់គាត់ក្នុងការគូរគំនូរនានា ដើម្បីឲ្យវាមានលក្ខណះ ប្លែក និងទាក់ទាញ។ គាត់បន្តថា ការគូរគំនូរដោយប្រើឈាមនេះ  គឺត្រូវការប្រើពេល វេលាច្រើនក្នុងការគូស ដោយរូបគំនូរមាន ទំហំធំគឺអាចប្រើពេល ច្រើនខែឯណោះ។ យ៉ាងណាមិញលោកបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យលោក មានគំនិតយកឈាមស្រស់មកធ្វើជាការគូរគំនូនេះ ដោយសារតែ លោកបានឃើញនូវប្រភេទគំនូរជាច្រើន ដែលគូសហើយ គឺបង្ហាញពី ភាពាប្បាយរបស់មនុស្ស ពីក្តី ទុក្ខព្រួយនានា ដោយក្នុងនោះមានលាយឡំដោយទឹកភ្នែក និងគំនូរខ្លះបង្ហាញពីការធ្វើ ទារុណ្ឌកម្មនានា ដែលមានឈាមហូរផងដែរ។ ក្រោយពេលឃើញបែបនេះ លោកក៏ចាប់ផ្តើម ប្រើប្រាស់ឈាម ដើម្បីបង្កើតជាគំនូរឡើង។ គាត់បញ្ជាក់ថា ចំពោះការគូរ គឺគាត់ធ្វើពង្រាងនៅលើក្រដាសជាមួយខ្មៅដៃជាមុនសិន មុននឹងធ្វើការលាយឈាមបញ្ចូល។

ទោះជាយ៉ាងណា នេះជាគំនិតច្នៃប្រឌិតថ្មីមួយ ដែលបានបង្ហាញពីស្នាដៃដ៏ប៉ុនប្រសព្វក្នុងវិស័យសិល្បះ។

សូមប្រិយមិត្តមើលរូប និងវីដេអូខាងក្រោម៖

 

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]