ភ្នំពេញ៖ ថ្ងៃមង្គលការរបស់តារាសម្តែង លី ចាន់សីហា ជិតមកដល់ហើយ ពោលគឺនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសុទ្ធសឹងតែ ជាមិត្តតារារួមអាជីព ហើយធៀបការ ក៏បានដល់ដៃ តារាៗជាច្រើនផងដែរ។

កាលពីម្សិលមិញនេះផងដែរ តាមរយៈសាររបស់ឪពុកកញ្ញា លី ចាន់សីហា បានឲ្យដឹងថា លោកក៏បានជ្រើសរើសអ្នកកំដរស្រី សម្រាប់ថ្ងៃមង្គលការ របស់កូនស្រីសំណព្វរបស់ខ្លួនរួចរាល់ហើយផងដែរ។ ដោយសុទ្ធតែជាតារាសម្តែងស្រី និងតារាម៉ូដែលស្រីស្រស់ស្អាត ដោយមានដូចជា កញ្ញា ពៅ លីដា កញ្ញា យ៉ែម ស្រីពេជ្រ និងកញ្ញា នីតា វរវង្សផងដែរ។

ដោយឡែក សម្រាប់វត្តមានរបស់អ្នកកំដរប្រុសនេះវិញ ថាមានតារាប្រុសរូបណាខ្លះនោះ គឺលោកមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ។

ដូចនេះយើងរង់ចាំមើលទាំងអស់គ្នាថា តើពិធីមង្គលការរបស់តារាសម្តែងស្រី និងជាអ្នកជំនួញស្រីវ័យក្មេងរូបនេះ មានភាពអធិកអធមកម្រិតណានោះ៕

កញ្ញា ពៅ លីដា
កញ្ញា យ៉ែម ស្រីពេជ្រ
កញ្ញា នីតា វរវង្ស
តារាសម្តែង លី ចាន់សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]