ភ្នំពេញ៖ តារាចម្រៀងស្រីរាងស្អាត សុខ ស្រីនាង ក្រោយពីបានចុះកុងត្រាជាផ្លូវការ ជាមួយនឹងទ្រនំថ្មី ផលិតកម្ម រស្មីហង្សមាស ដើម្បីទទួលបានឱកាស ក្នុងការស្តារមុខមាត់ជាថ្មី ទាំងការច្រៀង និងសម្តែងភាពយន្តមក ពេលនេះចាប់ផ្តើមចេញផ្លែផ្កាបន្តិចម្តងៗហើយ។

ជាការពិតណាស់ កាលពីម្សិលមិញនេះ សុខ ស្រីនាង បានចេញបទចម្រៀងជាលើកដំបូងរបស់នាង ក្រោយចូលផលិតកម្ម រស្មីហង្សមាស ក្រោមចំណងជើងថា «ហត់ទេស្រលាញ់គេម្នាក់ឯង» ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គម រំភើបចិត្តជាខ្លាំងក្នុងការវិលមកវិញ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់នាងជាថ្មី។

អ្វីដែលពិសេសជាងនោះទៅទៀត គឺនាងទទួលបានការលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គម តាមរយៈការ Comment និង Share ដោយបង្ហាញពីក្តីស្រលាញ់របស់ពួកគេ ទៅកាន់នាងផងដែរ។

ក្នុងនោះដែរ សុខ ស្រីនាង ក៏បានបង្ហាញអារម្មណ៍ពិត ក្រោយពីបទចម្រៀងថ្មី របស់នាង បានចេញ ដោយនាងសរសេរនៅក្នុងហ្វេសប៊ុកថា «រំភើបចិត្តណាស់ថ្ងៃនេះ ហើយនេះក៏ជាក្តីស្រម៉ៃ របស់នាងខ្ញុំផងដែរ នៅមានបទចម្រៀងជាច្រើនទៀត ចេញក្នុងពេលឆាប់ៗនេះ សុទ្ធតែជាការនិពន្ធទំនុកច្រៀងបទភ្លេងថ្មី ទាំងអស់ អរគុណធំៗ ទៅដល់បងៗ ក្រុមការងារទាំងអស់ របស់ផលិតកម្ម រស្មីហង្សមាស ជាពិសេស My boss ហើយចុងក្រោយ នាងខ្ញុំ សូមអរគុណអស់ពីបេះដូង ទៅដល់បណ្តាអ្នកគាំទ្រទាំងអស់»៕

តោះចង់ដឹងថាបទចម្រៀងថ្មីរបស់នាង ពិរោះយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

សាររបស់ តារាចម្រៀង សុខ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង