ភ្នំពេញ៖ គ្មានអ្នកណា ដែលសប្បាយចិត្ត ពេលជីវិតគ្រួសារ ជួបរឿងបញ្ហានោះទេ ជាក់ស្តែង ដូចជា អតីតពិធីការិនី ឈិន ច័ន្ទសុធារី ដែលពេលនេះ នាង ពិតជាឈឺចាប់យ៉ាងខ្លាំង ពេលត្រូវស្វាមី ក្បត់ចិត្ត មិនគិតពីប្រពន្ធកូន ថែមទាំងបោះពាក្យសម្តី សុំរាប់អានជាបងប្អូនទៀត។

កាលពីយប់មិញនេះដែរ នៅលើទំព័រហ្វេសប៊ុក របស់លោក ហេងឡុង ដែលត្រូវជា អនាគតស្វាមី អ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការLive វីដេអូ ដែលទាក់ទងនឹង រឿងរ៉ាវជីវិតពិត របស់អ្នកនាង ឈិន ច័ន្ទសុធារី ដែលបច្ចុប្បន្ន នាងមានទុក្ខធំបំផុត ដែលត្រូវចិញ្ចឹមកូនភ្លោះផង ត្រូវខំធ្វើការផង ដើម្បីផ្គត់ផ្គង់ជីវភាព។

និយាយបណ្តើរយំបណ្តើរ របស់អតីតពិធីការិនីរូបនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ មានការអាណិតអាសូរជាពន់ពេក ដែលរូបនាង មិនសមជួបប្រទះ នូវរឿងបែបនេះសោះ នៅក្នុងឆាកជីវិតរបស់នាង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី