នេះគឺជារឿងភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅក្នុងហាង KFC ដោយសារតែ មានបុរសម្នាក់ព្យាយាមវាយស្រ្តីម្នាក់ ប៉ុន្តែត្រូវបានអ្នកដែលឈរក្បែរនោះ ជួយឃាត់បុរសនោះ កុំឲ្យវាយស្រ្តី។

បើតាមប្រភពព័ត៌របស់ប្រទេស សឹង្ហបុរី គឺមិនបានបញ្ជាក់ច្បាស់លាស់ថា តើរឿងនឹងកើតឡើង ដោយសារមូលហេតុអ្វីនោះទេ ប៉ុន្តែក្នុងនោះគេបានប៉ានស្មានថា ប្រហែលជាមានទំនាស់ពាក្យសម្តី ទើបធ្វើឲ្យបុរសម្នាក់នោះ ព្យាយាមដេញវាយស្រ្តីនោះយ៉ាងដូច្នេះ។ បើមើលតាមវីដេអូ បុរសដែលព្យាយាមវាយស្រ្តីនោះ គឺមានអាយុប្រហែលជា ២២-២៣ ឆ្នាំប៉ុណ្ណោះ ដែលគាត់បានពាក់អាវ និងស្លៀកខោពណ៌ខ្មៅ ហើយគាត់បានអង្គុយលើកៅអីរបស់គាត់ ប៉ុន្តែខណៈពេលនោះ ស្រាប់តែមានស្រ្តីម្នាក់ដើរមក ហើយបាននិយាយជាមួយបុរសនោះ ហាក់បីដូចជាខឹងនឹងរឿងអ្វីមួយអញ្ចឹង។ យ៉ាងណាម៉ិញនៅក្នុងហេតុការណ៏វាយតបគ្នានេះ គឺស្រ្តីមិនបានតដៃអ្វីទេ គ្រាន់តែយកដៃមករងតែប៉ុណ្ណោះ ខណៈពេលដែលមានលោកអ៊ុំម្នាក់ បានជួយឃាត់បុរសនោះ កុំឲ្យវាយស្រ្តី ព្រោះថាវាជាទង្វើមិនត្រឹមត្រូវទេ។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]