ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា លី ចាន់សីហា ដែលមហាជនស្គាល់នាងខ្លាំងបំផុត តាមរយៈខ្សែភាពយន្តរឿង «មរណៈមាតា» ដោយបច្ចុប្បន្ននេះ នាងបានក្លាយទៅជាអ្នកជំនួញស្រីវ័យក្មេង ដោយទើបនឹងបើកហាងលក់កាបូប និងស្បែកជើង យ៉ាងថ្មី ដែលមានឈ្មោះថា «S.H collection» កាលពីប៉ុន្មានខែមុននេះ។

ទន្ទឹមនឹងនេះផងដែរ ខណៈជោគជ័យជាមួយនឹងមុខជំនួញ ពេញមុខពេញមាត់ហើយ ថ្មីៗនេះ កញ្ញា លី ចាន់លីហា ក៏បានប្រកាសវេលារៀបមង្គលការ ជាមួយនឹង គូដណ្តឹងសំណព្វចិត្តរបស់ខ្លួន ដែលតាមពិតទៅគឺ អ្នកទាំងពីរ បានភ្ជាប់ពាក្យជាមួយគ្នា ជាគូដណ្តឹង អស់មួយរយៈពេលយូរណាស់មកហើយ។

យ៉ាងណាមិញ ពិធីមង្គលការរបស់នាងនឹងប្រព្រឹត្តទៅថ្ងៃទី ៥ ខែឧសភាខាងមុខនេះ និងមានការអញ្ជើញចូលរួមសុទ្ធសឹងតែ ជាមិត្តតារារួមអាជីព ហើយធៀបការ ក៏បានដល់ដៃ តារាៗជាច្រើនផងដែរ៕  

ឈ្មោះតារាល្បីៗ ដែលត្រូវលី ចាន់សីហា អញ្ជើញចូលរួមមង្គលការរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា