ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ក្រោយពីបានបង្ហាញឲ្យមហាជន បានឃើញពី ការរៀបចំពិធីភ្ជាប់ពាក្យរួច មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះមានព័ត៌មានលេចឮថា លោកកំពុងតែមានគម្រោង ចូលរោងការ នៅក្នុងពេលឆាប់ៗនេះ ។

បើតាមប្រភពពីអ្នកសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ មានគម្រោងចូលរោងការ នៅថ្ងៃទី ២១ ខែ ឧសភា ខាងមុខនេះហើយ ។ ដោយកម្មវិធីមង្គលការគឺរៀបចំឡើង នៅគេហដ្ឋានខាងស្រី នៅខេត្តកំពង់ចាម ហើយដោយឡែកបើនិយាយពីការអញ្ជើញភ្ញៀវជាអ្នកសិល្បៈ គឺលោកអញ្ជើញតែមិត្តភក្តិសិល្បៈជិតដិត តែប៉ុណ្ណោះ។

ដោយឡែកទាក់ទងទៅនិងព័ត៌ដែលថា លោក ឆាយ វីរៈយុទ្ធ ត្រៀមខ្លួនធ្វើជាកូនកំលោះ ត្រូវបានម្ចាស់សាម៊ីខ្លួនបដិសេធ សុំមិនធ្វើការបកស្រាយឫ និយាយពីគម្រោងរៀបការនេះទេ ដោយលោកគ្រាន់តែនិយាយ យ៉ាងខ្លីថា អាចមានកម្មវិធី មួយក្នុងខែនេះ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ