ភ្នំពេញ៖ បើស្រុកខ្មែរមាន មនុស្សដូចទៅនឹង ម្ចាស់រថយន្ត លុចស៊ីស ប្រភេទ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-8143 តែប៉ុន្មាននាក់ទៀត នោះច្បាស់ជាមានភាព អនាធិបតេយ្យ និងច្របូកច្របល់ នៅក្នុងសង្គមខ្មែរ ហើយមើលទៅ ពីព្រោះគ្រាន់តែ គេបើករថយន្ត វ៉ាទៅមុន ក៏ដកកាំ ភ្លើងខ្លីវាយ ភាគីម្ខាងទៀត ឲ្យរងរបួស ត្រង់ចិញ្ចើម ហូរឈាមខាងខ្លាំង ។

ហេតុការណ៍ ដែលធ្វើ ឲ្យមានការរិះគន់ យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ដែលបានចោមរោម ហេតុការណ៍ មួយនេះ បានកើតឡើង នៅខាងជើង ក្រសួងមហាផ្ទៃ ខណ្ឌចំការមន កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកឥវ៉ាន់ ចង់បត់ទៅខាងស្តាំ គាប់ជួនពេលនោះ មានរថយន្ត លុចស៊ីស ប្រភេទខាងលើ បានបើកមកពីមុខ ។

សេចក្តីរាយការណ៍បាន បន្តថា ពេលនោះ ខាងភាគីរថយន្ត លុចស៊ីស បានបើកភ្លើង សុំផ្លូវ តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ នៅបន្តបត់ស្តាំទៀត ពេលនោះ ស្រាប់តែ អ្នកបើកបរ រថយន្តលុចស៊ីស ដែលមិនស្គាល់ អត្តសញ្ញាណ បានដកកាំភ្លើងខ្លី របស់ខ្លួន មកវាយបែកចិញ្ចើមស្តាំ អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាន។

យោងតាម សេចក្តីរាយការណ៍ បានបន្តថា ដោយសារតែខឹងនឹង ការវាយប្រហារ បែបនេះ ម្ចាស់រថយន្ត ហ៊ីយ៉ាន់ដាយ  បានឡើងទៅលើ រថយន្ត រួចបើកបុក គូទរថយន្ត លុចស៊ីស បណ្តាលឲ្យ មានការ ខូចខាតយ៉ាងខ្លាំង ផងដែរ ។

ពេលនោះ ស្ថានការណ៍ កាន់តែមានភាព តានតឹងឡើង ដោយមានការ ឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ហើយសមត្ថកិច្ចមូលដ្ឋាន ដែលទំនងខ្លាច បុរសជាម្ចាស់រថយន្ត លុចស៊ីស បានមក ជួយអន្តរាគមន៍ ប៉ុន្តែមិនទាន់ដឹងពី ដំណោះស្រាយនៅឡើយនោះទេ។

ប្រជាពលរដ្ឋដែលជា អ្នកដំណើរ បានរិះគន់ម្ចាស់ រថយន្ត លុចស៊ីស ថា អាងតែមានអំណាច គ្រាន់តែគេ បើករថយន្ត វ៉ាទៅមុន មិនទាន់បានកៀប៉ះពារ បន្តិចបន្តួចផង ក៏ធ្វើសកម្មភាពយ៉ាងសហាវបែបនេះ។

ដូច្នេះសមត្ថកិច្ច គួរមានវិធានការ ចំពោះជននេះផង បើថ្ងៃក្រោយ អ៊ីចឹងទៀត ច្បាស់ជាដើរអុកឡុក និងធ្វើអ្វី ស្រេចតែចិត្ត ហើយមើលទៅ ច្បាស់ជាគិតថា សង្គមខ្មែរ មិនមានច្បាប់ទេ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]