ព្រឹក​ ថ្ងៃ២៤ ខែធ្នូ ឆ្មាំ ២០១១ ​នៅវិទ្យាស្ថាន​ភាសាបរទេស​​ មាន​រៀបចំ​ការ​តាំង​លក់​ទំនិញ​ និង​រៃអង្គាស​ថវិកា​ដ៏​ធំ​មួយ​​ ដែល​មាន​និស្សិត​ចូលរួម​ប្រហែលជាង​៣០០០​នាក់​ ​ដើម្បី​យក​ទៅ​កសាង​សាលារៀន​មួយ​ស្ថិត​នៅ​ តាកែន​កោះ​ស្លា ​ខេត្ត​កំពត។

នេះជាលើកទី៣ ហើយដែល វិទ្យាស្ថាន​ភាសាបរទេស​​ បានរៀបចំធ្វើពិធីនេះ។ លោកសាស្រ្តាចារ្យ ចាន់ សុភល ផ្តួយផ្តើមបង្កើតកម្មវិធីនេះ ក្នុងគោបំណង រៃអង្គាស​ថវិកា​ជួយ​ដល់​ការងារ​សង្គម​មួយ​ចំនួន​ ជាពិសេស កុមារកំព្រា និងនិស្សិតក្រីក្ររ។

ក្នុងកម្មវីធីនេះ យើងឃើញមានស្តង់លក់រហូតដល់ទៅ ៨០ស្តង់។ ហើយស្តង់និមួយៗ មានរបស់ទាក់ទាញភ្លែកៗគ្នា រួមមានស្តង់ ជាល្បែងលេង និងចំណីអាហារ។ ស្តង់សំរាប់ល្បែងលេងមានដូចជា បោះបាល់ កុបស្ពង់ទឹកទៅលើមុខមនុស្យ រាំរបៀប Break Dance ជាដើម​។ ស្តង់ចំណីអាហារ មានលកបង្អែម និងនុំដែលជារបៀបខ្មែរ។

Khmerload បានធ្វើបទសម្ភាស ស្តង់មួយដែលលក់បង្អែមរបស់ថ្នាក់ E2.2។ ជាអ្នកតំណាងសំរាប់ស្តង់ E2.2 កញ្ញា Yana នៅថ្នាក់A2.1 បាន ប្រាប់​ឲ្យ​ដឹង​ថា​ មូលហេតុដែល ក្រុមរបស់កញ្ញា ចូលរួមកម្មវិធីនេះ គឺដើម្បីជួយ កុមារកំព្រា។

អ្វីដែលគួរកត់សំគាល់នោះ គឺគ្រប់ស្តង់ និមួយៗ មានសំលៀកពាក់ រចនាម៉ូដ  សំរាប់ថ្នាក់និមួយខុសគ្នាៗ ដែលបង្ហាញ នូវគំណិតច្នៃប្រដិតរបស់និស្សិត នៅ IFL និង និស្សិត ខ្មែរទាំងអស់។ Khmerload មានមោតនភាពក្នុងការចូលរួមក្នុង កម្មវីធីនេះ។

សូមមើលរូបភាពផ្សេងទៀតនៅខាងក្រោមនេះ។

 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]