អីុរ៉ង់៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន និងជាកីឡាករលំដាប់ពិភពលោក Lionel Messi មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ ថែមទាំងមានអ្នកគាំទ្រជាច្រើនលាននាក់ទៀតផងមិនថាក្មេង យុវវ័យ ឬវ័យចំណាស់។

ដោយឡែកយើងមកជួបជាមួយអ្នកគាំទ្រម្នាក់ ដែលមានដើមកំណើតក្នុងប្រទេសអីុរ៉ង់ ឈ្មោះថា Reza Parastesh បានធ្វើឲ្យអ្នកដំណើរតាមផ្លូវភ្ញាក់ផ្អើល ដោយសាររូបគេ តែងខ្លួនដូចកីឡាករ Lionel Messi ។   

ហេតុតែស្រលាញ់និងគាំទ្រ បុរសសញ្ជាតិអីុរ៉ង់រូបនេះ បានធ្វើឲ្យអ្នកគ្រប់គ្នានៅតាមផ្លូវមានការភាន់ច្រឡំ មិនតែប៉ុណ្ណោះថែមទាំងមានអ្នកសុំហត្ថលេខា និងសុំថតរូបទៀតផង។

បុរសសញ្ជាតិអីុរ៉ង់ តែងខ្លួនដូចកីឡាករបាល់ទាត់ Lionel Messi រូបនេះ បាននិយាយថា «នៅពេលដែលខ្ញុំចាប់ផ្តើមសម្រេចចិត្តតែងខ្លួនក្នុងឈុតកីឡា និងកែប្រែខ្លួនឲ្យដូច Messi នេះ ដោយសារតែឪពុករបស់ខ្ញុំជាអ្នកជំរុញ ហើយគាត់បានអនុញ្ញាតឲ្យខ្ញុំធ្វើបែបនេះ»

គួរឲ្យដឹងថា Messi គឺជាកីឡាករមួយរូប ដែលស៊ុតចូលចុងម៉ោង ជួយឲ្យអាហ្សង់ទីន ទម្លាក់ អីុរ៉ង់ ក្នុងព្រឹត្តការណ៍ World Cup កាលពីឆ្នាំ២០១៤ កន្លងទៅ ដោយក្នុងនោះ អ្នកគាំទ្ររូបនេះ បាននិយាយបញ្ជាក់ថែមទៀតថា «កាលនោះឪពុករបស់ខ្ញុំ មិនអនុញាតឲ្យខ្ញុំចូលផ្ទះនោះទេ ដោយសារគាត់គិតថា ខ្ញុំគឺជាអ្នកស៊ុតចូលទី ហើយទម្លាក់ក្រុមជម្រើសជាតិរបស់ខ្លួនឯង»

ប្រភព៖ Press TV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]