ភ្នំពេញ៖ រឿងរ៉ាវរបស់ តារាសម្តែងស្រី ស្វែង សុជាតា ដែលត្រូវសា្វមី វាយធ្វើបាប បានធ្វើឲ្យអ្នកគាំទ្រ មានការអាណិតនាងជាពន់ពេក ដែលមើលទៅជីវិតរបស់នាង ហាក់ដូចជាជួបរឿងអាក្រក់ មកផ្ទួនៗ។

ប៉ុន្តែទោះជាមានរឿង កើតឡើងនៅក្នុងជីវិតក៏ដោយ ក៏តារាស្រីរូបនេះ នៅតែតស៊ូ ព្យាយាម នៅក្នុងវិស័យសិល្បៈដដែល ដែលពេលនេះ កំពុងតែត្រៀមខ្លួនថតរឿងហូលីវូដថ្មីទៀតហើយ។

បើតាមកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយនឹងសារព័ត៌មាន VOD អ្នកនាង ស្វែង សុជាតា បានប្រាប់ឲ្យដឹងថា​ រឿងហូលីវូដក្រោយនេះ អ្នកនាង នឹងសម្តែងជាមួយនឹង តារាបរទេសតែម្តង តែតម្រូវឲ្យនាង ចេះក្បាច់គុន បាញ់កាំភ្លើង ក្បាច់គុនតៃក្វាន់ដូ ល្បុកតោ ហើយនាងនឹងទៅហ្វឹកហាត់ ក្នុងពេលប៉ុន្មានថ្ងៃទៀត ដើម្បីឲ្យផលិតករ មកធ្វើតេស្តជាមួយនឹងអ្នកនាងផ្ទាល់ គឺអ្នកនាង មានទុនក្នុងដៃ។

ក្នុងនោះ អ្នកនាង ស្វែង សុជាតា បានបន្តថា អ្នកនាង នឹងចាប់តំណែងនេះ មិនឲ្យរបូតទេ ដោយសារតែការចេញថតរឿងនេះ តម្លៃខ្លួនរបស់នាងខ្ពស់មិនធម្មតា ដោយអ្នកដែលរកទីផ្សារឲ្យនាង ដើម្បីថតរឿងហូលីវូដថ្មីនេះ បានប្រាប់ថា តម្លៃខ្លួនអ្នកនាង នឹងអាចល្អជាងរឿងមុន ដោយថតក្រោយពីម៉ោង៥ល្ងាច នឹងត្រូវគិតលុយ ជានាទីតែម្តង។

ទន្ទឹមនឹងភាពសប្បាយរីករាយ ដែលទទួលឱកាសចេញថតរឿង ហូលីវូដថ្មីនេះដែរ អ្នកនាង ស្វែង សុជាតា នៅតែបារម្ភពីសុវត្ថិភាព ដរាបណាស្វាមីរបស់អ្នកនាង ស្ថិតនៅក្រៅឃុំ ក្រោយពីអ្នកនាង ដាក់ពាក្យបណ្តឹង ព្រោះថា ក្រៅពីបោះពាក្យថា មិនឲ្យអ្នកនាង បានសុខមុនពេលចេញទៅ ស្វាមីក្មេងរបស់អ្នកនាង ក៏ចេះធ្វើមន្តអាគមខ្មៅ តាមរយៈអំពើផ្សេងៗផងដែរ។

ប៉ុន្តែទោះបី ពាក្យពេចន៍របស់ អ្នកនាង ស្វែង សុជាតា បានប្រាប់ទៅ សារព័ត៌មានក្នុងស្រុកខាងលើ ទាក់ទងលើការចោទប្រកាន់ ក៏ខណៈពេលនេះ គេមិនទាន់ បានទទួលចម្លើយឆ្លើយតបពី លោក ថោង សុខុម ដែលជាអតីតស្វាមីនាង នៅឡើយនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា