ភ្នំពេញ៖ នៅរសៀលម៉ោង៣នេះ តារាចម្រៀង រិន សាវ៉េត នឹងរៀបចំពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទិញដាច់ប្រគល់ជូនលោក និងកូនកំសត់របស់លោកហើយ។

ដោយឡែក កាលពីម្សិលមិញនេះផងដែរ នៅពេលរើសម្ភារៈមកកាន់ផ្ទះថ្មី គេចាប់អារម្មណ៍ឃើញថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បញ្ចូនកងកម្លាំងសណ្តាប់ធ្នាប់ជាច្រើននាក់ ដើម្បីទៅជួយរើ ពីផ្ទះជួលចាស់របស់លោក រិន សាវ៉េត ដើម្បីដឹកមកដាក់នៅគេហដ្ឋានថ្មីរបស់លោកផងដែរ។

ដោយនេះគឺជាសណ្តានចិត្ត ដ៏គួរឲ្យកោតសរសើរ របស់លោកអភិបាល ដែលមានទឹកចិត្តជួយក្នុងគ្រាលំបាក និងជាគំរូល្អមួយសម្រាប់សង្គមផងដែរ៕   

ផ្ទះថ្មី របស់តារាចម្រៀងកំសត់ រិន សាវ៉េត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត