ភ្នំពេញ៖ តារាចម្រៀងស្រីដែលទទួលបានការគាំទ្រ និងទទួលបានការកោតសរសើរថាជាតារាស្រីដែលមានចរិតសុភាពរាបសារ ព្រមទាំងមានសម្លេងពិរោះស្រទន់ កញ្ញា សុគន្ធ និសា កាលពីព្រឹកមិញនេះ ត្រូវអ្នកគាំទ្រ Surprise នំខេក ដែលធ្វើឲ្យនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមរយៈហ្វេសប៊ុកមួយរបស់អ្នកគាំទ្រ កញ្ញា សុគន្ធ និសា បានឱ្យដឹងថា នៅថ្ងៃនេះមានការ Surprise នំខួបកំណើតពណ៌លឿងយ៉ាងធំ ព្រមទាំងមានតុក្កតា ពណ៌លឿងគួរឱ្យស្រលាញ់ថែមទៀតផងឱ្យ កញ្ញា សុគន្ធ និសា។

ខួបកំណើតដែលអ្នកគាំទ្របានធ្វើលើកនេះ ពិតជាធ្វើឱ្យ សុគន្ធ និសា ញញឹមបិទមាត់មិនជិតនោះទេ ហើយពិតជារំភើបរីករាយយ៉ាងខ្លាំង រកពាក្យនិយាយស្ទើរតែពុំបានសម្រាប់ការស្រលាញ់មួយនេះ។

គួរឱ្យបញ្ជាក់ផងដែរថា បច្ចុប្បន្នកញ្ញា សុគន្ធ និសា ជាតារាចម្រៀងមួយរូបដែលទទួលបានការស្រលាញ់គាំទ្រជាច្រើនពីសំណាក់ទស្សនិកជន ជាពិសេសបទចម្រៀងបែបមនោសញ្ចេតនា ស្នេហាផ្អែមល្ហែម៕

ទស្សនាកម្រងរូបភាពខាងក្រោមនេះ ដូចតទៅ៖ 

កញ្ញា សុគន្ធ និសា និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា