ភ្នំពេញ៖ ថ្វីត្បិតជ្រុះចេញពីការប្រកួតវគ្គជម្រុះក្នុងពូល AFC Cup ឆ្នាំ២០១៧ យ៉ាងណាក៏ដោយ ក្លិបបឹងកេតរបស់កម្ពុជា នៅតែមានភារកិច្ចប្រកួតចុងក្រោយមួយទៀតដើម្បីបង្រ្គប់កិច្ច ដោយក្នុងនោះ ក្លិបជើងឯករបស់កម្ពុជាមួយនេះ នឹងធ្វើជាក្រុមភ្ញៀវ ទៅប្រកួតជាមួយ ក្លិបរបស់ប្រទេសហ្វីលីពីន Global FC ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិបបានបង្ហោះមុននេះបានឲ្យដឹងថា ទាំងក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងាររបស់ក្លិបបឹងកេត បានចាកចេញពីកម្ពុជា នៅព្រឹកនេះហើយ ដើម្បីឆ្ពោះដំណើរទៅប្រទេសហ្វីលីពីន ត្រៀមការប្រកួត។

គួរឲ្យដឹងថា ក្រុមម្ចាស់ផ្ទះ Global FC នឹងទទួលស្វាគមន៍ក្រុមបឹងកេត នៅថ្ងៃពុធ ទី០៣ ខែឧសភា ខាងមុខនេះ ដោយការប្រកួតនឹងប្រព្រឹត្តឡើងនៅក្នុងកីឡដ្ឋាន Rizal Memorial Stadium នាទីក្រុងម៉ានីល វេលាម៉ោង ១៩:៣៥ (ម៉ោងនៅកម្ពុជា) ។

គួររំលឹកកាលពីប្រកួតជើងទីមួយរបស់ក្រុមទាំងពីរផងដែរថា បឹងកេត ធ្លាប់រងបរាជ័យ ក្នុងដីរបស់ខ្លួន ដោយកាលនោះ Global FC យកឈ្នះក្នុងលទ្ធផល ២-០ ៕

ដូច្នេះ បើទោះជាធ្លាក់ចេញក្នុងវគ្គជម្រុះក្នុងពូលមែន តើលើកនេះ បឹងកេង អាចសងសឹក Global FC បានឬយ៉ាងណា?

រូបភាព៖ Cam-Sport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]