អង់គ្លេស៖ ការប្រកួតបាល់ទាត់នៃក្របខណ្ឌ Premier League កាលពីយប់មិញរវាងក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមក្ងានខ្មៅ Swansea បានបញ្ចប់ទៅដោយក្រុមទាំង២ ចែកគ្នាម្នាក់១ពិន្ទុ ពោលគឺលទ្ធផលស្មើគ្នា ១-១។

Wayne Rooney ស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៤៥+ ក្នុងតង់ទី១ បន្ទាប់ពីអ្នកចាំទីរបស់ Swansea បង្កកំហុសលើខែ្សប្រយុទ្ធ Marcus Rashford។

ចូលដល់ទី២ Wayne Rooney បានបង្កកំហុសទៅលើកីឡាករ Swansea ធើ្វឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ Free Kick ដល់ពួកគេ ក្បែរនឹងតំបន់គ្រោះថ្នាក់។ Gylfi Sigurdsson គឺជាអ្នកធើ្វបានសម្រេចគ្រាប់បាល់នោះ ដោយការស៊ុត Free Kick យ៉ាងស្អាត ធើ្វឲ្យ Swansea តាមស្មើ ១-១ ខណៈលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត។

ក្រោយចប់ការប្រកួត អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United មិនសូវសប្បាយចិត្ដនឹងទម្រង់លេងប៉ុន្មាននោះទេ ជាពិសេសគឺត្រង់កន្លែងបាល់ពិន័យ free kick ដែលក្រុម Swansea ស៊ុតតាមស្មើ ដោយសារពេលនោះ Ander Herrera បានមកឈរនៅបង្គោលម្ខាងជិត De Gea ក្នុងន័យរារាំងបាល់ free kick ប៉ុន្ដែរូបគេបែរជាត្រលប់ទៅឈរជារនាំងការពារបាល់វិញ ដែលធើ្វឲ្យ Sigurdsson របស់ Swansea ស៊ុតបញ្ចូលទី ចំនែកឯអ្នកចាំទី David De Gea បានត្រឹមឈរមើលបាល់ចូលតែប៉ុណ្ណោះ។

ក្នុងការប្រកួតនោះផងដែរ ក្រុមម្ចាស់ផ្ទះបានបាត់បង់កីឡាករ២នាក់បន្ថែមទៀត គឺខែ្សការពារស្លាប Luke Shaw នឹងខែ្សការពារកណ្ដាល Eric Baily ដែលត្រូវប្ដូរចេញអំឡុងការប្រកួត។

Manchester United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ មាន៦៥ពិន្ទុ កំពុងប្រដេញពិន្ទុជាមួយនឹងក្រុម Manchester City នឹង Liverpool ខណៈដែលក្រុមទាំង៣នេះ មានគន្លាតពិន្ទុពីគ្នាតែ១ពិន្ទុប៉ុណ្ណោះ៕  

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]