អង់គ្លេស៖ ការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League បានឈានដល់សប្ដាហ៍ទី៣៤ហើយ ដែលក្នុងនោះការប្រកួតដ៏ធំកាលពីយប់មិញ គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ២-០ ។ 

ចាប់ផ្ដើមតង់ទី១ ក្រុមម្ចាស់ផ្ទះបានធើ្វការសម្រុកយ៉ាងខ្លាំង តែធើ្វមិនបានសម្រេច ខណៈដែលក្រុមភ្ញៀវមានឱកាសដែរ តែធើ្វមិនបានសម្រេចដូចគ្នា ធើ្វឲ្យចប់តង់ទី១ ក្រុមទាំង២ បានត្រឹមលទ្ធផល ០-០ ។

ចូលដល់តងទី២ Spur អាចរកបាន១គ្រាប់មុន ដោយការស៊ុតបញ្ចូលទីរបស់កីឡាករវ័យក្មេងជម្រើសជាតិអង់គ្លេស Dele Alli ក្នុងនាទី៥៥ ខណៈរំលងបានត្រឹម៣នាទី ខែ្សប្រយុទ្ធ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយខែ្សការពាររបស់ Arsenal ទាក់ជើងរូបគេ ធើ្វឲ្យ Spur នាំមុខ Arsenal ២-០ ។

ក្រោយមកក្រុមទាំង២ បានធើ្វការសម្រុកគ្នាទៅវិញទៅមក តែមិនមានគ្រាប់បាល់អ្វីកើតឡើងទៀតឡើយ ធើ្វឲ្យចប់ការប្រកួតក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ២-០ បន្ដតាមពីក្រោយ Chelsea ៤ពិន្ទុដដែល៕

លទ្ធផលការប្រកួតបាល់ទាត់ Premier League កាលពីយប់មិញ៖ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]