(ក្រចេះ)៖ រោងសិប្បកម្មកែច្នៃទ្វាបង្អួចមួយកន្លែង ត្រូវបាន​អភ្គីភយ័ឆាបឆេះទាំងស្រុង នៅវេលាម៉ោង១១៖២៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចខាងក្រោយ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ស្ថិតក្នុងភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរង​ខេត្តក្រចេះ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃទ្វាបង្អួចនោះ ធ្វើអំពីឈើ ប្រកស័ង្កសី ទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ហេង ស្រុង អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ សុខ លី អាយុ៣៥ឆ្នាំ ហើយអគ្គិភ័យនេះ​ឆេះមកពីផ្ទុះធុងហ្គាស​ និងរងការខូចខាត សម្ភារៈគិតជាទឹកប្រាក់ អស់ប្រមាណជាង ១ម៉ឺនដុល្លារ។

លោកស្នងការរងបន្ដទៀតថា ក្នុងហេតុការណ៍អគ្គីភ័យ​នេះ កម្លាំងនគរបាលប្រើប្រាស់ពន្លត់អគ្គិភ័យចំនួន៣គ្រឿង ស្មើនឹងទឹកអស់១៥ឡានទើបភ្លើងរលត់។ ប៉ុន្ដែទោះជាយ៉ាងណា គ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យជនណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]