(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថស្រុកអូរជ្រៅ ​ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី​ ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាន​ឃាត់ខ្លួនក្មេងទំនើងម្នាក់ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដែលបានបង្កជម្លោះ និងបាញ់រះយ៉ាងអាណាធិបតេយ្យ។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ​ក្មេងទំនើងដែលចាប់បាននេះ ឈ្មោះ បាង វីង​ អាយុ១៧ ឆ្នាំ រស់នៅក្នុងភូមិកូបតូច ឃុំគត្តសត ​ស្រុកអូរជ្រៅ។

មន្ដ្រីដដែលបញ្ជាក់ថា ជនសង្ស័យបានបង្កជម្លោះ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ​នៅចំណុចភូមិ​និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ​ហើយបានឈានទៅដល់ការបាញ់រះ ទៅលើគូជម្លោះផងដែរ ប៉ុន្ដែបានបង្កឲ្យពលរដ្ឋណាម្នាក់ រងគ្រោះនោះទេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើការស្រាវជ្រាវរកប្រភពអាវុធ ដែលជនសង្ស័យបានប្រើប្រាស់ និងស្វែងរកបក្ខពួក យកមកផ្តន្ទាទោតាមច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]