ភ្នំពេញ៖ ក្នុងជំនួបដ៏ធំជក់ចិត្ត នៃការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាយប់មិញនេះ បានបញ្ចប់ទៅដោយ ក្លិបភ្នំពេញក្រោន បានបំបាក់ ក្រុមបឹងកេត ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៤-០ ឡើងទៅឈរលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនៅក្នុងការប្រកួតនោះគឺ ជិតនឹងផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន កីឡាករ Booysen Shane បានប្រើបច្ចេកទេសញាក់បាល់ដ៏អស្ចារ្យ ធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោរពេញកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ភ្នំពេញក្រោន។

បើទោះជាយ៉ាងណាក៏ដោយ ការប្រើបច្ចេកទេសញាក់បាល់ដ៏អស្ចារ្យមួយក្បាច់នេះ ប្រព្រឹត្តទៅមិនបានជោគជ័យនោះទេ ដោយសារមានការរារាំងពីខ្សែការពាររបស់ក្លិបបឹងកេត ធ្វើឲ្យមានការពិន័យ។

គួរំលឹកផងដែរថា ៤គ្រាប់របស់ភ្នំពេញក្រោន ដែលយកឈ្នះទៅលើបឹងកេតនោះ ស៊ុតដោយកីឡាករ កែវ សុខងន ២គ្រាប់ម្នាក់ឯង និងប្អូនរបស់គេ កីឡាករ កែវ សុខផេង ១គ្រាប់ និងមួយគ្រាប់ទៀតដោយកីឡករវ័យក្មេងរបស់ក្រោន គឺ ប្រាក់ ធីវ៉ា៕

តោះកុំឲ្យខាតពេលយូរទៅទស្សនា ក្បាច់ញាក់បាល់របស់ Boysen យប់មិញ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]