ភ្នំពេញ៖ កីឡាការិនីហែលទឹក និងជាម្ចាស់មេដាយមាសកីឡាជាតិ ហែមថុន វិទីនី បានប្រកាសកាលពីពេលថ្មីៗនេះថា នាងនៅតែបន្តទទួលបង្រៀនសិស្ស ដែលមានចិត្ត និងមានចំណាប់អារម្មណ៍ចង់ចេះហែលទឹក ដោយមាននាងផ្ទាល់ជាអ្នកបង្រៀន។

យោងតាមសារភ្ជាប់ជាមួយរូបភាពនៅលើគណនីហ្វេសប៊ុក កីឡាការិនី ហែមថុន វិទីនី បានបញ្ជាក់យ៉ាងដូច្នេះថា «រីករាយថ្ងៃចុងសប្តាហ៏ សំរាប់អ្នកមិនទាន់ចុះឈ្មោះចូលហ្វឹកហាត់ហែលទឹកជាមួយនាងខ្ញុំអាចមកចុះឈ្មោះថ្ងៃនេះតទៅដែលទីតាំងនៅអាងទឹកស្តាតអូឡាំពិច អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 069686810 078379037» ។ 

ម្ចាស់មេដាយមាសកីឡាជាតិរូបនេះបានបន្ថែមទៀតថា «មានទទួលបង្ហាត់អ្នកមិនទាន់ចេះសោះ អ្នកចេះហែលតិចៗ ហ្វឹកហាត់ដើម្បីសុខភាព និងហាត់របៀបសង្រ្គោះខ្លួនឯងនៅតាមផ្លូវទឹក សំរាប់ក្មេងទទួលបង្ហាត់ចាប់ពី5ឡើងទៅ ដែលនាងខ្ញុំជាអ្នកបង្ហាត់ផ្ទាល់»

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល ហែមថុន វិទីនី ប្រកាសទទួលបង្រៀនសិស្ស ពោលគឺចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០១៦ មកម្ល៉េះ ដែល វិទីនីបានប្រកាសទទួលបង្រៀនសិស្សជាលើកដំបូងបំផុតរបស់នាង។

កីឡាការិនីរូបនេះ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា នាងនៅតែបន្តបង្រៀនសិស្ស ដែលមានចំណាប់ចង់រៀន រហូត ដល់នាងចូលនិវត្តន៍ ហើយប្រសិនជាអាច វិទីនី ក៏មានបំណងបង្វឹកកីឡាករ ក៏ដូចជាអ្នកដែលចង់ក្លាយជា អត្តពលិកដូចនាងទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]