អេស្ប៉ាញ៖ Barcelona និង Real Madrid បន្តជ័យជំនះរបស់ខ្លួន នៅក្នុងលីកកំពូលអេស្ប៉ាញសប្តាហ៍ទី៣៥ កាលពីយប់មិញ ដោយ ក្លិបអធិរាជស Real Madrid ស៊ុតចូលចុងម៉ោងឈ្នះ Valencia ក្នុងលទ្ធផលប្រផិតប្រផើយ ២-១ ខណៈ ក្រុមភ្ញៀវ Barcelona លុត Espanyol ៣-០ បន្តឈរលើកំពូលតារាង ។

ចំពោះការប្រកួតរបស់ Real កាលពីយប់មិញនេះ Ronaldo ជាអ្នកតែតបាល់បញ្ចូលទីនាំមុខមុននៅនាទី២៧ ហើយមួយគ្រាប់នេះដែរ បានធ្វើឲ្យ Ronaldo បង្កើតកំណត់ត្រាថ្មីមួយ គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅលីកទាំង៦ នៅក្នុងតំបន់អឺរ៉ុប។

ការប្រកួតបានបន្តនៅក្នុងតង់ទី២ នាទី៥៧ Ronaldo បានខកខានឱកាស ស៊ុតបាល់ប៉េណាល់ទីមិនចូល។ ក្រោយមកទៀត នៅនាទី៨២ Valencia រកបានមួយគ្រាប់តាមស្មើ Real ដោយកីឡាករ Daniel Parejo តែនៅចុងម៉ោងនាទី៨៦ ត្រូវបាន Marcelo ស៊ុតបានមួយគ្រាប់នាំមុខវិញ ជួយឲ្យ Real យកឈ្នះ Valencia ក្នុងលទ្ធផល ២-១ ។ 

ចំនែកឯ Barcelona វិញនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Esapanyol ៣-០ ដោយ ៣គ្រាប់នេះ ធ្វើឡើងដោយខ្សែប្រយុទ្ធ Luis Suarez ២គ្រាប់ម្នាក់ឯង និងកីឡាករ Ivan Rakitic ១គ្រាប់។

គួរឲ្យដឹងថា Real Madrid និង Barcelona កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមពានរង្វាន់បាល់ទាត់ La Liga ស្របពេលដែល Real ជាក្រុមមានប្រៀបជាង ដោយសារពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ។ ដូច្នេះចាំមើលថា នៅសប្តាហ៍៣៨ ដែលជាសប្តាហ៍បញ្ចប់លីក តើក្រុមណាជាអ្នកទទួលបានជ័យជំនះ និងក្លាយជាម្ចាស់ជើងឯក? 

ទស្សនាវីដេអូ Highlight៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]