ភ្នំពេញ៖ តារា​សម្ដែង​ស្រី​រូបស្រស់ សោភានិយម​ស្លៀក​សិចស៊ី​ កញ្ញា ដួង​ ម៉ានិច បាន​ទិញ​ផ្ទះ​សម្រាប់​ ជូនអ្នក​មានគុណ​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មើល​ទៅ​សង់ជិត ​រួចរាល់​ហើយបាន ៨០ភាគរយ តាម​វិធី​បង់រំលស់ ជាមួយ​ប្រាក់​ដែល​នាង រកបាន​ពីកម្លាំង​ញើស​ ឈាមពីការងារសិល្បៈ ។ 

តារាសម្តែងស្រីរាសី​ឡើង​ខ្ពស់កញ្ញា ដួង ម៉ានិច បានឲ្យភ្នាក់ងារយើងដឹងថា ​ផ្ទះដែលសង់បានប្រមាណ ៨០ភាគរយ គឺជាផ្ទះទី២ ដែល​នាង​ទិញ​ត្រៀម​ទុក​សម្រាប់ ​ជូនអ្នក​មានគុណ ​ស្នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មើល​ទៅ​សង់ ជិត​រួចរាល់​ហើយ ។ នាងក៏បញ្ជាក់ថា ផ្ទះនេះមិនមាន​បុរស ​កំណាន់​ចិត្ត​នៅ​ពីក្រោយ​ចាំជួយ ឧបត្ថម្ភ​ឲ្យទិញ​ផ្ទះ​គាប់ចិត្ត ​ម្តាយ​ក្មេកនោះទេ ។

តារាស្រីនិយម​ស្លៀក​សិចស៊ី​ កញ្ញា ដួង​ ម៉ានិច​ បន្តថា ​ផ្ទះនេះ​គឺនាង​ខ្ញុំទិញ​ តាម​វិធី​បង់រំលស់ ជាមួយ​ប្រាក់​ដែល ​នាងខ្ញុំ​រកបាន​ពីកម្លាំង​ញើស​ឈាម ហើយ​ផ្ទះ​នេះវា​មិនថ្លៃ​ប៉ុន្មាន​ទេ ​គឺមាន​តម្លៃ​ជាង ៣ ម៉ឺន ដុល្លារ ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ម្តុំ ​តំបន់​សង្កាត់​កំបូល ។ ផ្ទះនេះ​ដែរបានពី​ប្រាក់​ដែល​ បាន​ខិតខំ​សន្សំ​រយៈពេល ជិត​ដប់ឆ្នាំ​មក​ហើយ ។

ដោយរាងអន់ចិត្ត តារាស្រីចូលចិត្តសិចស៊ី រូបនេះបន្ថែមថា ចាប់​តាំងពី​នាង​បាន​ហក់ ​ប្រឡូក​សិល្បៈ​មក គឺគ្មាន​អ្នកណា​ជួយ​ចិញ្ចឹម​អ្វី​នោះទេ ហើយ​តាម ​ពិតទៅ​សម្រាប់​ការងារ ​សិល្បៈ​សម្តែង​នោះ​ គឺ​គ្រាន់តែ​បាន​មក ​ត្រឹមតែ​រស់​ប៉ុណ្ណោះ ។ ប្រាក់​សន្សំ​ទិញផ្ទះ​នេះ បាន​ពីចំណូល​បើក​អាជីវកម្ម​មួយ​លក់ ស្រា​ក្រឡុក​មួយ ឯខេត្ត​ប៉ៃលិន ដែល​នាងបាន​ប្រកប​រកស៊ី​នេះ តាំងពី​ឆ្នាំ ២០០៧ មក ខណៈ​ឯប្រាក់​ដែល​បានពី​ សិល្បៈ​វិញ​គឺគ្រាន់​តែ មាន​ចំណែក​តិចតួច​បំផុត ។

សូមជម្រាបថា តារាសម្តែងវ័យក្មេងចូលចិត្ត បង្ហាញដើមទ្រូងជាដើមទុន កញ្ញា ដួង ម៉ានិច បានគ្រងតំណែងជា តួស្រីឈ្មោះនាងនី ដើរតួជាប្រពន្ធពស់ នៅក្នុងពេលថតរឿង «ពស់កេងកង» ខណៈពេលកំពុងថតស្រាប់តែ ជួបរឿងភ្ញាក់ផ្អើលមួយ ដោយភ្លាមៗស្រាប់តែ កាមេរ៉ាថតរឿងបើកលែងចេញ នៅក្នុងប្លង់ដែលនាង ត្រូវថតក្នុងឈុត សត្វពស់កេងកង ចាប់រំលោភ ។ 

កញ្ញា ដួង ម៉ានិច ដែល​ទើប​តែ​មាន​ភាពល្បី ខ្លាំង​នៅ​ចុង​ឆ្នាំ ២០១៦ និង​ទទួល​ការសរសើរ ​ពី​មហាជន​ថា ថត​សម្តែង​សមជា​តួប្តី​ប្រពន្ធ​នឹង​តារា​សម្តែង​ប្រុស ជើងចាស់​លោក ទេព រិន្ទដារ៉ូ ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ ថតសា​ឡើង​វិញ​រឿង «ពស់​កេងកង​ថ្មី» ទើប​ថត​ចប់​ថ្មីៗ​នោះ ឥឡូវ​នេះ​ក៏សល់​លុយ​ទិញ​ផ្ទះ ល្វែង​មួយជូនអ្នក​ម្តាយ​ជាទី ​ស្រឡាញ់​របស់​នាង ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច