ភ្នំពេញ៖ កម្មវិធីសែលកាត Super Data Race ដែលរៀបចំឡើងដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តសែលកាត បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី ២៩ មេសា នេះ ដោយចំនុចចាប់ផ្តើមដំបូង គឺនៅឯតារាងបាល់ 3G ជិតកោះពេជ្រ។ 

មនុស្សម្នាជាច្រើនកុះករ ជាពិសេសបងប្អូនយុវវ័យបានចូលរួម ដោយទឹកចិត្តសប្បាយរីករាយ រួមផ្សំនឹងកម្លាំងចិត្ត ក៏ដូចជាការតាំងចិត្តខ្ពស់ក្នុងការទទួលយករង្វាន់ធំផងដែរ។ កម្មវិធី Super Data Race ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់អ្នកតំណាងរបស់ក្រុមហ៊ុនសែលកាត អញ្ជើញចូលរួមដើម្បីណែនាំទៅកាន់ បេក្ខជន បេក្ខនារីទាំងអស់ ឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នៃការប្រកួត។ លើសពីនេះ ក៏មានវត្តមានរបស់ កីឡាការនី ស៊ន សៀវម៉ី ចូលរួម និងផ្តល់ជាកិត្តិយស ក្នុងការចុចប៉ូតុងចាប់ផ្តើមកម្មវិធីប្រកួតផងដែរ។

អ្នកចូលរួមទាំងអស់ ចាំបាច់ត្រូវធ្វើការដោនឡូត Super Data Race App ដែលត្រូវប្រើសម្រាប់ការប្រកួតនេះ ដោយ Appនោះ នឹងបង្ហាញពីទីតាំងនៃបេសកម្មតាមគោលដៅនីមួយៗ និងសកម្មភាពដែលបេក្ខជនត្រូវបំពេញ ដើម្បីទៅគោលដៅបន្តបន្ទាប់ រហូតដល់គោលដៅចុងក្រោយ។ មិនតែប៉ុណ្ណោះ Super Data Race App អាចភ្ជាប់ជាមួយបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចែករំលែកសកម្មភាពនៃបេសកកម្មរបស់ពួកគេទៅកាន់មិត្តភក្ដិ និងក្រុមគ្រួសារបានថែមទៀតផង។

បេក្ខជន បេក្ខនារីដែលមកដល់គោលដៅចុងក្រោយដំបូងគេ ៣រូប នឹងទទួលបានរង្វាន់ធំ ដូចជា រង្វាន់ធំទី១ ប្រាក់សុទ្ធ $5000 រង្វាន់ធំទី២ ម៉ូតូ Zoomer X និង រង្វាន់ធំទី៣ iPhone 7 ពណ៌ក្រហម ចំនួនមួយគ្រឿង។ មិនតែប៉ុណ្ណោះ បេក្ខជន បេក្ខនារី ដែលមកដល់គោលដៅចុងក្រោយ 10នាក់បន្ទាប់ ក៏ទទួលបានគម្រោងអ៊ីនធើណិតប្រើពេញមួយឆ្នាំឥតគិតថ្លៃផងដែរ។

កាន់តែពិសេស បន្ទាប់ពីបានរកឃើញអ្នកឈ្នះ សែលកាតក៏មានរៀបចំកម្មវិធីជប់លៀង និងការប្រគំតន្ត្រីដោយមានការចូលរួមពី កញ្ញា រ៉េត ស៊ូហ្សាណា និងការសម្ពោធយុទ្ធនាការ #LightUpKH របស់ក្រុមហ៊ុន ដែលនាំមកជូនដោយ សែលកាត សម្រាប់បេក្ខជនចូលរួមទាំងអស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី