ដោយសារតែទទួលបានជោគជ័យខ្លាំងហួសពីការស្មាន ខ្សែភាពយន្តដ៏ល្អឯកមួយនេះក៏ត្រូវបានចាក់បញ្ចាំងវគ្គ ២ តាមការសំណូមពររបស់មិត្តប្រិយមិត្ត ។ ហើយអ្វីដែលកាន់តែប្លែកនិងអស្ចារ្យជាងវគ្គ ១ ធ្វើឲ្យអ្នកទស្សនាហើយធានាជាប់ចិត្តដិតអារម្មណ៍ជាមួយនិងរឿង "Guardians of The Galaxy Vol. 2" ឬអាចហៅថា "អ្នកការពារកាឡាក់ស៊ី វ៉ុល2" តែម្តង។ 

ចំពោះរឿង "Guardians of The Galaxy Vol. 2" គេនឹងនិយាយអំពីមនុស្សមួយក្រុមដែលរៀនបង្កើតជាក្រុមគ្រួសារថ្មី ហើយក្នុងរឿងនេះផងដែរ គេនឹងឆ្លុះបញ្ចាំងអំពីតួអង្គមួយៗដែលធ្វើឲ្យអ្នកទស្សនាស្គាល់កាន់តែច្បាស់អំពីមុខងាររបស់ពួកគេនីមួយៗ និងមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលបូករួមទាំងសំណើច សើចពេញរោងកុនតែម្តង ។ អ្វីដែលកាន់ពិសេជាងនេះទៅទៀត សម្រាប់អ្នកចូលទស្សនារឿង "Guardians of The Galaxy Vol. 2" រយៈពេលមួយសប្តាហ៍ដំបូងដោយរាប់ចាប់ពីថ្ងៃចាក់បញ្ចាំងនេះតទៅ នឹងទទួលបានការទស្សនាវគ្គខ្លីៗរបស់រឿង "Pirates of the Caribbean: Salazar’s Revenge" មុនគេបង្អស់ ចំនួន ៥ នាទីឯណោះ ពិតជាអស្ចារ្យខ្លាំងណាស់។

ងាកត្រលប់មកជាមួយនិងរឿង "Guardians of The Galaxy Vol. 2" ឬអាចហៅថា "អ្នកការពារកាឡាក់ស៊ី វ៉ុល2" វិញ គួរបញ្ជាក់ឲ្យដឹងថា រឿងនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ គ្រប់រោងភាពយន្តតែម្តង កុំភ្លេចចួលរួមទស្សនាទាំងអស់គ្នា ។

សូមទស្សនា trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]