ភ្នំពេញ៖ តារាសម្តែងប្រុសលោក ថមមី (Tommy) បច្ចុប្បន្នបានទទួលការគាំទ្រខ្លាំង គួរឱ្យកត់សម្គាល់នៅក្នុងវិស័យសិល្បៈ ពិសេសទៅលើការសម្តែងរបស់លោក ដែលហាក់ដូចជាមានសន្ទុះកាន់តែកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។

ស្របជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញ កាលពីថ្ងៃម្សិលមិញនេះ លោក ថមមី ក៏បានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានម៉ាក Highlander ពណ៌ស.យ៉ាងថ្មីសន្លាង។

ដោយនៅក្នុងនោះដែរ នៅលើហ្វេសប៊ុករបស់លោកថមមី ក៏បានផុសរៀបរាប់ឱ្យដឹងទាំងស្រុងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះថ្ងៃសុក្រ 28/04/17 ថ្ងៃហេងសូមស្វាគមន៍អាកូនប្រុសប៉ា ឯងត្រូវនាំលាភ នាំលុយហេងហេង នាំសំណាងល្អឱ្យប៉ាណាអាកូនប្រុស និងអរគុណណាស់កំលាំងចិត្តបង»។ 

គួរ​ឱ្យដឹងផងដែរថា លោក ថមមី គឺជាអតីតហ្រ្វេស៊ីប៊យមួយរូប ដែលក្រោយមកក៏បានក្លាយទៅជាសិល្បករជំនាន់ថ្មី ក្នុងអាជីពជាតារាសម្តែង ក៏ដូចជាពិធីករសម្បូរវោហារស័ព្ទមិនចេះរីងស្ងួត មួយរូបផងដែរ។

ទស្សនារូបភាពខាងក្រោម៖ 

រូបភាពឡានថ្មីរបស់លោកថមមី
លោក ថមមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី