ភ្នំពេញ៖ ក្រោយពីទទួលដំណឹងថា តារាកំប្លែង លោកតាហ៊្វុយហ្សូ ធ្លាក់ខ្លួនឈឺធ្ងន់ ដោយប៉ុន្មានថៃ្ងមុននេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ក្រោយពីអាការៈជម្ងឺបែកគ្រាប់ឈាម និងគ្រាំក្នុងឈានដល់ដំណាក់កាលសង្គ្រោះបន្ទាន់ ពេលនេះតារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា ដែលកំពុងប្រកបអាជីពបាល់ទាត់នៅប្រទេសជប៉ុន បានប្រកាសថាខ្លួនបានឧបត្ថម្ភជាទឹកប្រាក់ចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន ដើម្បីជាការចូលរួមចំណែកជួយដល់លោកតាដែលកំពុងតែមានជំងឺឈឺធ្ងន់។

បើតាមគណនីហ្វេសបុ៊កឈ្មោះ Heng Loong បានសរសេរថា៖ «ពិតជារំភើបណាស់ ! កំពូលកីទ្បាករបាលទាត់កម្ពុជា ចាន់ វឌ្ឍនាកា ក៏បានប្រកាសជួយលោកតាហ្វុយហ្សូពីប្រទេសជប៉ុនចំនួន 100 ដុល្លា ដែរ បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកកាបាទក្រហមកម្ពុជា បានប្រកាសជួយសំរាលថ្លៃវះកាត់របស់លោកតាហ្វុយហ្សូថ្មីៗនេះ» ។

គួរបញ្ជាក់ផងដែរថា មុននឹងបញ្ជូនលោក ស៊ូ សាវ៉ាង ហៅ ហ៊្វុយហ្សូ ទៅព្យាបាលនៅប្រទេសថៃ លោកតាត្រូវបានក្រុមគ្រួសារដឹក យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថៃ្ងពុធ ក្រោយលោក មានអការចុកឆ្អល់ខ្លាំងទ្រាំលែងបាន ខណៈទៅដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានអះអាងថា លោកតា បែកគ្រាប់ឈាមខ្លាំង និងគ្រាំក្នុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា