កណ្តាល​ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្តបុកស្លាប់ខណៈ ជិះកង់ឆ្លងផ្លូវ នៅម៉ោងប្រហែល៧ យប់ថ្ងៃ ទី២៨ខែមេសាឆ្នាំ២០១៧នៅលើផ្លូវជាតិជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣០និង៣១ ក្នុងភូមិព្រែកយាយ ហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ង់ ចំរើន ភេទប្រុស អាយុ៥៨ ឆ្នាំ មានទីលំនៅភូមិព្រែក យាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល ចំណែករថយន្តបង្កវិញ មិនត្រូវបានគេស្គាល់ ម៉ាកនោះទេ ក្រោយកើតហេតុព្យាយាមរត់គេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកើតហេតុបុរសរងគ្រោះជិះកង់មួយគ្រឿង ឆ្លងផ្លូវក្នុងទិសដៅពីលិច ទៅកើតខណៈ កំពុងជិះឆ្លងនោះស្រាប់រថយន្តបើកមកពីជើងទៅត្បូងក្នុងល្បឿនលឿបានជ្រុលទៅបុកបណ្តាលឲ្យជនរងគ្រោះដួលបោកទៅនិងថ្នល់ស្លាប់ភ្លាមៗចំណែករថយន្តបង្កបានព្យាយាមបើកគេចខ្លួនបាត់។ 

ភ្លាមៗនោះនគរបាល បានចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់សាកសពទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងត្រូវយកទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ ស្វែងរករថយន្តបង្ក ឲ្យមកទទួលខុសត្រូវចំពោះផ្លូវច្បាប់ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]