(ភ្នំពេញ)៖ ​បុរសជនជាតិអ៊ីស្រាអែលម្នាក់ ក្រោយស៊ីដាច់លុយធនាគារ «អេស៊ីលីដា» អស់ជាង១លាន៣០ម៉ឺនដុល្លារ ត្រូវព្រះរាជអាជ្ញារង លោក សៀង សុខ បញ្ជាឲ្យចូលខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ រហូតត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។

យោងតាមពាក្យបណ្ដឹងរបស់ធនាគារ «អេស៊ីលីដា» បញ្ជាក់ថា ជនជាតិអ៊ីស្រាអែល ត្រូវកម្លាំងនគរបាលឃាត់ខ្លួននេះឈ្មោះ DAN GOLDSHTIEN អាយុ៥៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ២០៧៥៤៧១៤​ ស្នាក់នៅផ្ទះលេខ៣០១E ផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យ៉ាងណាមិញ ភាគីដើមបណ្ដឹង ក៏បានប្ដឹងទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]