អាមេរិក៖ កំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGreygor បានកំពុងតែចំណាយពេលយ៉ាងរីករាយក្នុងរដ្ឋ Octagon ខណៈដែលរូបគេត្រៀមនឹងក្លាយជាលោកប៉ា ជាលើកដំបូងផងដែរ។

កូនក្នុងពោះរបស់សង្សារ McGregor ត្រូវគេរំពឹងថាអាចនឹងកើតនៅដើមខែឧសភា ខាងមុខនេះ ខណៈដែល McGregor ផ្ទាល់បានទៅសួរសុខទុក្ខសង្សាររបស់ខ្លួន អ្នកនាង Dee Devlin ក្នុងមន្ទីរពេទ្យ កាលពីថៃ្ងសុក្រ ម្សិលមិញ។ កីឡាករសញ្ជាតិអៀរឡង់ បានផុសរូបមួយក្នុងបណ្ដាញសង្គម Instargram ថា៖ «អរគុណអ្នកទាំងអស់គ្នា ក្នុងការជូនពរដល់កូនរបស់ខ្ញុំ ប៉ុន្ដែខណៈពេលនេះ កូនរបស់ពួកយើងមិនទាន់កើតនៅឡើយទេ»។  

ទន្ទឹមនឹងនេះផងដែរ សង្សាររបស់ McGregor អ្នកនាង Devlin ក៏បានផុសក្នុងបណ្ដាញ សង្គមប្រាប់ដល់អ្នកគាំទ្ររបស់នាងថា៖ «កូនរបស់ខ្ញុំជិតកើតហើយ ហើយខ្ញុំក៏បានត្រៀមក្នុងការធើ្វដំណើរទៅមន្ទីរពេទ្យផងដែរ»។ 

McGregor និងមិត្ដស្រី Devlin

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រដាល់ធំជាងគេលើលោក ដែលអាចនឹងកើតឡើងរវាង McGregor និង Floyd Mayweather កំពុងត្រូវបានគេពិភាក្សា ខណៈលទ្ធភាពនៃការប្រកួតនេះនឹងអាចកើតឡើងក្នុងពេលឆាប់ៗនេះ ក្រោយពីអ្នកទាំង២ បានឌឺដងគ្នាតាមរយៈបណ្ដាញសង្គម អស់រយៈពេលជាច្រើនខែមកហើយនោះ ៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]