ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងស្រីវ័យក្មេង កញ្ញា YaYa Urassaya បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានវត្ដមានរបស់នាងទៅចូលរួមនៅក្នុងកម្មវិធី «Pantene's event»។

ជាក់ស្តែងឱ្យតែមានការបង្ហាញខ្លួនរបស់ YaYa Urassaya នៅតាមកម្មវិធីតូចធំនានា គឺតែងតែមានអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្រុកទៅទីនោះផងដែរ ព្រោះតែចង់ឃើញ ម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ។

ក្នុងនោះដែរ កាលពីថ្ងៃម្សិលមិញនេះ ក៏មានអ្នកគាំទ្រខ្មែរយើងចូលរួមនៅ «Pantene's event» ដែរ ហើយកញ្ញា YaYa Urassaya ក៏បាននិយាយភាសាខ្មែរថា «សុខសប្បាយឬទេ?» ទៅកាន់ពួកគេ ឡើងច្បាស់ៗគួរឱ្យស្រលាញ់។ នោះបើយោងតាមឃ្លីបវីដេអូខ្លីមួយដែលបានបង្ហោះនៅលើផេកហ្វេសប៊ុកឈ្មោះថា ThirTeen Terrors - Cambodia។

គួរឱ្យដឹងដែរថា កញ្ញា YaYa Urassaya ត្រូវបានអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់ ស្រលាញ់ ចូលចិត្ត ព្រោះតែកាយវិការក្រមិចក្រមើមគួរឱ្យខ្នាញ់ ជាពិសេសគឺសម្រស់របស់នាងផ្ទាល់តែម្តង។

ខាងក្រោមនេះជាវីដេអូខ្លីរបស់កញ្ញា YaYa Urassaya ព្រមទាំងរូបភាពស្អាតៗរបស់នាងនៅក្នុងកម្មវិធីម្សិលមិញនេះ។ 

ចង់ដឹងយ៉ាងណាខ្លះ? តោះទស្សនាទាំងអស់គ្នា៖  

រូបភាព៖ អ្នកគាំទ្រកាលពីម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]