បរទេស៖ ជាការពិតណាស់ អ្នកទាំងអស់គ្នាធ្លាប់តែលឺថា iPhone7 ក្រហម គឺមានលក្ខណៈពិសេស ត្រង់ថាវាអាចធន់នឹងទឹកបាន ប៉ុន្តែថ្មីៗនេះ គេបានលេចលឺព័ត៌មានមួយថា iPhone7ក្រហម ក៏អាចធន់នឹងភ្លើងផងដែរ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ គេហទំព័រព័ត៌មានបរទេសមួយ បានចេញផ្សាយអត្ថបទមួយដែលនិយាយអំពីការដុតទូរស័ព្ទ iPhone7 ក្រហម ជាមួយភ្លើង និងម្ស៉ៅរំសេវ។

ដើម្បីឲ្យឃើញកាន់តែច្បាស់ថា តើiPhone7 ក្រហមដែលស្ថិតនៅក្រោមកំដៅដ៏ខ្លាំងនោះ នឹងទៅជាយ៉ាងណា ទើប Channel យូធូបមួយ ឈ្មោះ TechRax បានបង្ហោះវីដេអូពិសោធន៍ដ៏រន្ធត់មួយចំនួន ដែលបានយកទូរស័ព្ទម៉ូដែល iPhone7 ពណ៌ក្រហម ថ្មីស្រឡាង ទៅដុតជាមួយភ្លើង ដើម្បីសាកល្បងតែម្តង។

ចង់ដឹងថា iPhone7 ក្រហម ជួបជាមួយកម្តៅភ្លើង នឹងប្រែទៅជាអ្វី សូមទស្សនាវីដេអូខាងក្រោម៖

បន្ទាប់ពីបានទស្សនាវីដេអូខាងលើនេះរួចមក ឥឡូវនេះ យើងនាំគ្នាទៅទស្សនាវីដេអូទី២ ដែលបានបង្ហោះដោយ Channel យូធូបដដែលនេះម្តងទៀត។ វីដេអូនេះដែរ នឹងបង្ហាញអ្នកទាំងអស់គ្នា អំពីការពិសោធន៍តាមរបៀបមួយផ្សេងទៀត គឺគេយក iPhone7 ថ្មីស្រឡាងមួយគ្រឿង ទៅញាត់ចូលក្នុងធុងមួយ ដែលពោរពេញទៅដោយរំសេវចំនួន ២៥ផោន ប្រមាណជា ១១គីឡូក្រាម។ 

ស្នូរសម្លេងផ្ទុះ ម្យ៉ៅរំសេវ ពិតជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ iPhone7 ក្រហមដែលនៅនឹងម្ស៉ៅរំសេវនោះ ចង់ដឹងថាវានឹងទៅជាយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ iPhone7 និង iPhone7 Plus ក្រហមនេះ បានបង្ហាញខ្លួនកាលពីចុងខែមីនា កន្លងទៅ។ សម្រាប់ម៉ូដែល iPhone មួយនេះ ក្រៅពីមានពណ៌ក្រហម វាមិនមានការផ្លាស់ប្តូរអ្វីឡើយ។ 

ទោះជាយ៉ាងណា សូមមិត្តអ្នកអានទាំងអស់ កុំសាកល្បងធ្វើតាមក្នុងវីដេអូទាំងនេះឲ្យសោះ ដើម្បីចៀសវាងមានគ្រោះថ្នាក់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]