ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីរដួង ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លា ក្រោយក្លាយជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ទាំងពីររដូវកាល ប្រិយមិត្តទាំងអស់គ្នាប្រាកថ ជាស្គាល់ច្បាស់ហើយ នោះគឺលោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច។ 

ពេលនេះទាំងពីរបានចាប់ដៃគូសម្តែង ជាមួយគ្នាជាលើកដំបូងនៅក្នុងបទ «នារីក្នុងសុបិនបងគឺជាអ្នកណា?» ដែលជាការបកស្រាយរបស់កញ្ញា ឈិន ម៉ានិច្ច។

នៅក្នុងការសម្តែងជាលើកដំបូងនេះ អ្នកទាំងពីរក៏ទទួលបានការសរសើរពីអ្នកគាំទ្រថា សមគ្នាណាស់ ហើយថែមទាំងមានអត្ថន័យចម្រៀង ចាក់ដោតចិត្តអ្នកស្តាប់ជាច្រើននាក់ផងដែរ។

ទន្ទឹមនឹងនេះដែរ កញ្ញា ឈិន ម៉ានិច្ច ក៏បានប្រាប់ឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់នាងដូច្នេះថា៖

«អរគុណបងប្អូនមិត្តទាំងអស់គ្នា ដែលចូលចិត្តស្រលាញ់គាំទ្រនាងខ្ញុំ នេះជាលើកដំបូងដែលនាងខ្ញុំសំដែង បើមានទាស់ខុសអីកុំប្រកាន់ ហើយសូមជួយរិះគន់ដើម្បីឱ្យនាងខ្ញុំដឹងពីកង្វះខាតផង ចា៎សូមអរគុណ»

ចង់ដឹងថា កញ្ញា ឈិន ម៉ានិច្ច និងកម្លោះសង្ហា នី រតនា សម្តែងជាមួយគ្នាសមយ៉ាងណាខ្លះ? តោះទៅទស្សនាវីដេអូ Teaser ទាំងអស់គ្នាដូចខាងក្រោម៖ 

ឈិន ម៉ានិច្ច និង នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា