បារាំង៖ កីឡាករបាល់ឱបម្នាក់ បានវ៉ៃអាជ្ញាកណ្ដាលឲ្យសន្លប់ អំឡុងការប្រកួតពានរង្វាន់បាល់ឱបយុវជន ក្នុងប្រទេសបារាំង រវាងក្រុម Saint-Esteve ទល់នឹងក្រុម Toulouse ។

នេះបើតាមការរាយការណ៍របស់សារព័ត៌មាន WalesOnline បានឲ្យដឹងថា អាជ្ញាកណ្ដាលនោះមានឈ្មោះ Benjamin Casty បានឲ្យកីឡាករដែលគេមិនទាន់ស្គាល់អត្ដសញ្ញាណ ចេញក្រៅទីលាន ក្រោយពីរូបគេទទួលបានកាតលឿង។ ដោយការមិនយល់ស្របនោះ កីឡាករដែលមកពីក្រុម Saint-Esteve បានឈរតទល់ជាមួយនឹងអាជ្ញាកណ្ដាល រួចហើយក៏វ៉ៃមួយដៃចំផៃ្ទមុខតែម្ដង។  

កីឡាករដែលនៅក្រុមម្ខាងទៀតបានឈររារាំង ប៉ុន្ដែក្រោយមកការផ្ទុះហិង្សាក៏កើតឡើងរឹតតែខ្លាំងឡើង ខណៈដែលការប្រកួតត្រូវបានគេរំសាយ បន្ទាប់ពីប្រកួតអស់រយៈពេល ២៥នាទី។

សហព័ន្ធកីឡាបាល់ឱបរបស់ប្រទេសបារាំង លោក Marc Palanques បាននិយាយជុំវិញអំពើហិង្សាខាងលើថា៖ «ខ្ញុំសង្ឃឹមថាគណៈកម្មការវិន័យជាតិ ដែលនឹងត្រូវជួបប្រជុំនៅថៃ្ងពុធសប្ដាហ៍ក្រោយ នឹងដោះស្រាយរឿងនេះឲ្យបានយុត្ដិធម៌ជាទីបំផុត»។

គួរបញ្ជាក់ផងដែរថា កីឡាករដែលវ៉ៃអាជ្ញាកណ្ដាលមកពីក្រុម Saint-Esteve នេះ បានរងពិន័យមិនឲ្យចូលលេងចំនួន ៤ប្រកួត ម្ដងហើយកាលពីដើមរដូវកាល ខណៈដែលពេលនេះខាងសហព័ន្ធកំពុងពិចារណា អាចពិន័យមិនឲ្យកីឡាកររូបនេះ ចូលលេងអស់មួយជីវិតថែមទៀត ក្រោយពីមានរឿងរ៉ាវខាងលើកើតឡើង។

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖   

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]