ភ្នំពេញ៖ ក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិ Franchise នាំចូល និងបើកដំណើរការហាងនំប៉័ង TOUS les JOURS នៅប្រទេសកម្ពុជា បានរៀបចំសម្ពោធបើកដំណើរការជាផ្លូវការហាងនំប៉័ង TOUS les JOURS សាខាផ្សារដើមថ្កូវនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៧ ក្រោមវត្តមានភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនកុះករ។

ស្របគ្នានឹងកំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្ហូបអាហារ និងភេសជ្ជៈកាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់អតិថិជនទាំងខ្មែរ និងបរទេសមានទំនោរនិយមកាន់តែខ្ពស់ ក្នុងការទទួលទាននំប៉័ង ដែលមានរសជាតិ និងគុណភាពតាមស្តង់ដារអន្តរជាតិ។ 

ហាង TOUS les JOURS គឺជាហាងនំប៉័ងលំដាប់លេខ ១ មកពីប្រទេសកូរ៉េ ដែលមានលក់នំប៉័ងគ្រប់ប្រភេទ រួមទាំងនំខួបកំណើត និងភេសជ្ជៈគ្រប់មុខ តាមរូបមន្តពិសេសរបស់ប្រទេសកូរ៉េ ដោយប្រើប្រាស់គ្រឿងផ្សំល្អបំផុតសម្រាប់សុខភាព។ នំប៉័ងរបស់ TOUS les JOURS ត្រូវបានដុតឡើងថ្មីៗជារៀងរាល់ថ្ងៃជាង ៣០០ ប្រភេទនំ ដូចជាប្រភេទនំប្រៃ នំផ្អែម នំប៉័ងហត់ដក ក្រូសង់ នំសុខភាពពិសេសសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម រួមទាំងនំខេកម៉ូដស្រស់ស្អាតជាច្រើនជម្រើស និងច្រើនរសជាតិ។

គួរបញ្ជាក់ផងដែរថា វត្តមានហាងនំប៉័ង TOUS les JOURS សាខាផ្សារដើមថ្កូវ ត្រូវបានរំពឹងទុកថាអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងខ្មែរ និងបរទេស ព្រោះតំបន់ផ្សារដើមថ្កូវ គឺជាទីប្រជុំជន ដែលមានសក្តានុពលខ្ពស់ និងមិនទាន់មានហាងនំប៉័ងលំដាប់អន្តរជាតិ ប្រកបដោយស្តង់ដារខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់ពិសេសដូចជា TOUS les JOURS បើកដំណើរការនៅឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]