ភ្នំពេញ៖ ថ្ងៃទី28 ខែមេសា ឆ្នាំ2017, រថយន្តជំនាន់ថ្មី Mazda CX-5 ឆ្នាំ2018 ត្រូវបាននាំចូលផ្តាច់មុខ និងដាក់សម្ពោធជាផ្លូវការដោយក្រុមហ៊ុន HGB Group Co., Ltd. នៅកន្លែងដាក់តាំងបង្ហាញរថយន្តរបស់ Mazda សាខាពោធិ៍ចិនតុងនៅលើមហាវិថីសហព័ន្ធរុស្សី ដែលមានការចូលរួមពីគណៈគ្រប់គ្រងកិត្តិយសរបស់ HGB Group ក្នុងនិងក្រៅប្រទេស និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមទាំងអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើន។ ហើយបន្ទាប់ពីពិធីសម្ពោធរថយន្តជំនាន់ថ្មី Mazda CX-5 ឆ្នាំ2018 នេះភ្លាម អតិថិជនបានបញ្ជាទិញអស់ 10 គ្រឿងភ្លែតតែម្តង។

នៅក្នុងពិធីសម្ពោធដ៏អស្ចារ្យនេះ លោក Graeme Newport អគ្គនាយករង នៃ HGB Group បានមានប្រសាសន៍ថា “លោកពិតជារីករាយ ដែល HBG Group មានឱកាសបាននាំមកនូវរថយន្តប្រណិត ដែលជាផលិតផលរបស់ប្រទេសជប៉ុន ជាប្រភេទរថយន្តមានគុណភាពខ្ពស់ និងមានកេរិ៍្តឈ្មោះល្បីល្បាញលើពិភពលោកជាយូរមកហើយ និងបំពាក់ដោយបច្ចេកវិទ្យា Sky Activ ផ្តល់នូវថាមពលខ្លាំង សន្សំសំចៃប្រេង និងបន្ថយការបញ្ចេញផ្សែងពុលជូនដល់លោកអ្នកជាអតិថិជនកម្ពុជា ងាយស្រួលប្រើប្រាស់ប្រកបដោយផាសុកភាព និងសុវត្ថិភាព។”

ជាមួយគ្នានេះ លោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto Co., Ltd. ក៏បានមានប្រសាសន៍ថា “Mazda CX-5 ស៊េរីថ្មី ឆ្នាំ2018 ដែលទើបនឹងផ្លាស់ប្តូររូបរាងកាន់តែទាន់សម័យ រួមជាមួយការបំពាក់នូវបច្ចេកវិទ្យាថ្មីជាច្រើនដូចជា G-Victoring Control ដែលផ្តល់នូវលំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន និងលក្ខណៈពិសេសផ្សេងៗទៀត ដែលរចនាឡើងដោយភាពឥតខ្ចោះផ្តល់នូវភាពសប្បាយរីករាយ ទាន់សម័យ និងកាន់តែមានសុវត្ថិភាពក្នុងការបើកបរ។”

ពិធីសម្ពោធនេះ ត្រូវបានបញ្ចប់ដោយការគាំទ្រយ៉ាងមុតមាំពីអតិថិជន ដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់រថយន្ត Mazda ពីមុនមក និងភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួមកម្មវិធីនេះ ហើយក៏នៅតែបន្តទទួលយកបទពិសោធន៍ថ្មីរបស់រថយន្តស៊េរីថ្មី Mazda CX-5 ឆ្នាំ2018 ដែលផ្តល់ជូននូវសេវាកម្មលក់យ៉ាងល្អប្រសើរ អស់រយៈពេល 4ឆ្នាំ មកហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]