ក្រុមហ៊ុនទ្រូម៉ាន់នី ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនមានការពង្រីកនិងអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សខាងផ្នែកផ្ទេរប្រាក់ បានរៀបចំកម្មវិធីជួបជុំភ្នាក់ងាររបស់ខ្លួនដែលស្ថិតនៅរាជធានីភ្នំពេញ ដោយទទួលបានការស្វាគមន៏ យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទ្រូម៉ាន់នី។ កម្មវិធីជួបជុំនេះបានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ ដោយមានការចូលរួមពី ភ្នាក់ងារមកពីខណ្ឌ ផ្សេងៗគ្នា ប្រមាណជា ៥០០ ភ្នាក់ងារ ក្នុងនោះមានភ្នាក់ងារឆ្នើម ដែលទទួលបានពានរង្វាន់និងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ។ ក្រៅពីនេះភ្នាក់ងារ ដែលបានចូលរួមក៏មានឱកាសឈ្នះរង្វាន់ជាច្រើន តាមរយៈការចាប់រង្វាន់ពីក្រុមហ៊ុនទ្រូម៉ាន់នី។

តាមរយៈកម្មវិធីនេះ ភ្នាក់ងារបានទទួលនូវចំនេះដឹងថ្មីៗក៏ដូចជាគោលការណ៏របស់ក្រុមហ៊ុនក្នុងការជួយសម្រួលដល់ ការផ្តល់សេវាកម្មជូនអតិថិជននិងវិធីសាស្រ្តជួយរក ចំនូលបន្ថែមជូនភ្នាក់ងារផងដែរ។ ទន្ទឹមនឹងនេះផងដែរភ្នាក់ងារទាំងអស់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងភ្នាក់ងារផ្សេងៗ មកពីទីតាំងខុសៗគ្នា ក្នុងការផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ អោយគ្នាទៅវិញទៅមក។

គួររំលឹកផងដែរថា ទ្រូម៉ាន់នីជាក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនរួមមាន ដាក់ប្រាក់ ដកប្រាក់ ដាក់លុយទូរស័ព្ទ បង់វិក្កយបត្រ និង ផ្ទេរប្រាក់ ដែលជាសេវាកម្មមួយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយក្រុមហ៊ុនបានគិតគូរពីការចំណាយរបស់ប្រជាជនកម្ពុជា ដែលអតិថិជនចំណាយត្រឹមតែ២៥០០ រៀលតែប៉ុណ្ណោះក្នុងការផ្ទេរប្រាក់ក្រោម៤០០,០០០រៀល ឬ ក្រោម ១០០ ដុល្លា ជាមួយ ភ្នាក់ងារទ្រូម៉ាន់នី ជិត ៥,០០០ ទីកន្លែងទូទាំងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះក្រុមហ៊ុនទ្រូម៉ាន់នីគឺជាក្រុមហ៊ុនដ៏ធំមួយ មានការិយាល័យនៅ ៦ ប្រទេស ដូចជាប្រទេស កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម ហើយក្រុមហ៊ុន នឹងពង្រីកអាជីវកម្មខ្លួននៅ គ្រប់ប្រទេសទាំងអស់ទូទាំងអាស៊ាននៅពេលឆាប់ៗនេះ។

លោក គង់ មាន ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទ្រូម៉ាន់នីប្រចាំប្រទេសកម្ពុជាបានធ្វើបទបង្ហាញពីផែនការ និង គោលការណ៏របស់ក្រុមហ៊ុនព្រមទាំងមានប្រសាសន៍ ថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ដែលបានចូលរួមកម្មវិធី និង សង្ឃឹមយ៉ាងមុតមាំថាភ្នាក់ងារទូទាំងប្រទេស នឹងបន្តការសហការល្អជាមួយនឹង ក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មគួរជាទីពេញចិត្តជូនអតិថិជន ។ បន្ទាប់ពីកម្មវិធីជួបជុំនៅរាជធានីភ្នំពេញរួច ក្រុមហ៊ុនឹងបន្តរៀបចំកម្មវិធីជួបជុំភ្នាក់ងារ នៅតាមបណ្តាខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។

សូមបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនមានបំណងចង់ក្លាយជាភ្នាក់ងារទ្រូម៉ាន់នី សូមទំនាក់ទំនងលេខទូរស័ព្ទ 070 999 639 / 089 999 639 ឬ ចូលទៅកាន់ ហ្វេសប៊ុក TrueMoney Cambodia និងវេបសាយ www.truemoney.com.kh សម្រាប់ព័ត៌មានបន្ថែម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]